ព័ត៌មានសុខភាព

អស្ចារ្យដល់ម្លឹង! គ្រាប់ឪឡឹកផ្តល់អត្ថប្រយោជន៍សំខាន់ៗ៩យ៉ាង

លើកក្រោយនៅពេលដែលអ្នកទទួលទានគ្រាប់ឪឡឹកពុំចាំបាច់ឆ្កឹះយកគ្រាប់វាចេញនោះទេ តើមកពីហេតុអ្វី? បើយោងតាមអ្នកជំនាញបានណែនាំថា គ្រាប់ឪឡឹកមានតម្លៃអាហារូបត្ថម្ភខ្ពស់ ដែលល្អបំផុតសម្រាប់សុខភាព។

គ្រាប់ឪឡឹក ត្រូវបានគេរកឃើញថាមានផ្ទុកអាស៊ីតអាមីណូ ប្រូតេអ៊ីន វីតាមីន B ម៉ាញ៉េស្យូម ស័ង្កសី ស្ពាន់ធ័រ ប៉ូតាស្យូម ម៉ង់ហ្គាណែស ជាតិដែក និងទង់ដែង។ ជាពិសេសវាពោរពេញទៅដោយជីវជាតិ ព្រមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម។

លើសពីនេះ គ្រាប់ឪឡឹកមានផ្ទុកជាតិខ្លាញ់ល្អ ដែលជាអាស៊ីតខ្លាញ់អូមេហ្គា-៣ និងអាស៊ីតខ្លាញ់អូមេហ្គា-៦ ។ សូម្បីតែប្រេងដែលចម្រាញ់ចេញពីគ្រាប់ឪឡឹកក៏មានសមត្ថភាពអស្ចារ្យក្នុងការថែរក្សាសក់ និងស្បែកដែរ។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យដែលបានមកពីគ្រាប់ឪឡឹក៖

  • លើកកម្ពស់សុខភាពបេះដូង
  • បង្កើនសមត្ថភាពក្នុងការមានកូនសម្រាប់បុរស
  • ពង្រឹងប្រព័ន្ធភាពស៊ាំ
  • ព្យាបាលជំងឺទឹកនោមផ្អែម
  • បង្កើនការរំលាយអាហារ
  • ជួយថែរក្សាស្បែកឲ្យមានសុខភាពល្អ
  • ថែរក្សាខួរក្បាលឲ្យមានខុភាពល្អ
  • បង្ការជំងឺពុកឆ្អឹង
  • កាត់បន្ថយកូលេស្តេរ៉ុលអាក្រក់

ទាំងនេះហើយ គឺជាអត្ថប្រយោជន៍ដែលបានមកពីគ្រាប់ឪឡឹក ដូច្នេះសូមឈប់គិតថាវាគ្មានប្រយោជន៍ទៀងទៅ៕

ប្រភព៖ boldsky

មតិយោបល់