មនុស្សភាគច្រើនតែងតែ ធ្វើលំហាត់ប្រាណដើម្បីដុតបំផ្លាញជាតិខ្លាញ់ និងកូឡេស្តេរ៉ុលចេញពីរាងកាយ។ រីឯមនុស្សមួយចំនួនទៀត ចូលចិត្តទៅស្ទីមដើម្បីបញ្ចេញញើស ហើយស្រកគីឡូ ដោយសារតែខ្ជិលបញ្ចេញកម្លាំងពលកម្ម។
ប៉ុន្តែបើយោងតាមគេហទំព័រ myfitmagazine បានឲ្យដឹងថា ថ្មីៗនេះអ្នកជំនាញបានរកឃើញវិធីសាស្រ្តម្យ៉ាង ដែលអាចសម្រកខ្លាញ់ក្បាលពោះយ៉ាងមានប្រសិទ្ធភាព ដោយមិនចាំបាច់ធ្វើកីឡា ឬស្ទីមនោះទេ។ វិធីសាស្រ្តនេះ គឺតម្រូវឲ្យអ្នកយកទឹកកករុំនឹងកន្សែង រួចយកមកស្អំពីលើក្បាលពោះ ឲ្យបានម្តង១០-១៥នាទី ហើយលោកអ្នកត្រូវអនុវត្ត ២-៣ដងក្នុងមួយថ្ងៃ។
អនុវត្តរវិធីនេះឲ្យបានទៀងទាត់ក្នុងរយៈពេល១ខែ អ្នកនឹងទទួលបានលទ្ធផលដូចបំណង។ ក៏ប៉ុន្តែ ប្រសិនបើអ្នកមានខ្លាញ់ក្បាលពោះច្រើន ត្រូវចំណាយពេលយូរបន្តិច ហើយទន្ទឹមនឹងនេះអ្នកក៏គួរតែជៀសវាងរបបអាហារដែលធ្វើឲ្យឡើងទម្ងន់ផងដែរ៕
មតិយោបល់