ប៉ៃលិនៈ គ្រោះថ្នាក់ចរាចរណ៍ភ្ញាក់ផ្អើលមួយ រវាងម៉ូតូនិងម៉ូតូ ដែលបណ្តាលឲ្យមនុស្ស៤នាក់រងរបួសស្រាល ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨នាទីព្រឹក ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិ៥៧ ត្រង់ចំណុចមុខវត្តកោងកាង ក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោកអនុសេនីយ៍ទោ ហែន ពុច នាយរងផ្នែកដំណោះស្រាយគ្រោះថ្នាក់ចរាចរណ៍បានឲ្យដឹងថា ជនរងគ្រោះទាំង៤នាក់ ទី១មានឈ្មោះ មាស់ វុធលីហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រងរបួសស្រាល បើកបរម៉ូតូម៉ាក ហុងដាឌ្រីម ពណ៍ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន1B-2966 ខូចខាតធ្ងន់។ ទី២ឈ្មោះ ពៅ អ៊ីឆាយ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស របួសស្រាល ,ទី៣ឈ្មោះ ពៅ ភូយូ ភេទប្រុស អាយុ១ឆ្នាំ របួសស្រាល ,ទី៤ ឈ្មោះ ឈិត បូរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ របួសធ្ងន់ បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1D-6209 និងជនរងគ្រោះទី៥ឈ្មោះ លាម ភេទប្រុស អាយុ១៨ឆ្នំា មុខរបរជាងជួសជុលម៉ូតូ របួសធ្ងន់ អ្នកទាំង៥នាក់ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។
ប្រពភដដែលបានបន្តថា មុនពេលកើតហេតុ គឺបណ្តាលមកពីការបើកបរមិនគោរពសិទ្ធិអាទិភាព ក្រោយពេលកើតហេតុ សមត្ថកិច្ចបានហៅរថយន្តសង្គ្រោះ ដឹកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកម៉ូតូទាំង២គ្រឿង សមត្ថកិច្ចបាននាំយកទៅរក្សាទុកនៅស្នងការនគរបាលខេត្តប៉ៃលិន ដើម្បីដោះស្រាយនាពេលក្រោយទៅតាមផ្លូវច្បាប់៕
មតិយោបល់