ព័ត៌មានសុខភាព

ស្លឹកល្ហុងអាចព្យាបាលជំងឺមហារីក

បរទេស៖ ការសិក្សាមួយដែលបានធ្វើឡើងដោយលោកវេជ្ជបណ្ឌិត Nam Dang និងមិត្តរួមក្រុម នៃសាកលវិទ្យាល័យ Florida បានរកឃើញថា ល្ហុងមានគុណសម្បត្តិប្រឆាំងនឹងជំងឺមហារីក និងទប់ស្កាត់ការលូតលាស់ដុំសាច់មហារីក។

ក្រុមអ្នកស្រាវជ្រាវបានចម្រាញ់ស្លឹកល្ហុងមកធ្វើការពិសាធន៍ លើកទីមួយរកឃើញថា វាអាចផលិតម៉ូលេគុលសំខាន់ៗ ដែលអាច​រក្សា​លំនឹង​ប្រព័ន្ធភាពស៊ាំ​បានយ៉ាងល្អ។

ចំពោះការស្រាវជ្រាវនេះ ទាក់ទងនឹងជំងឺមហារីក ១០ប្រភេទផ្សេងគ្នា ដូចជា មហារីកស្បូន, ថ្លើម, សុដន់, សួត, លំពែង… ។ គ្រប់ករណី​ទាំង​អស់​ដែលបានប្រើប្រាស់​ស្លឹកល្ហុង ធ្វើឲ្យកំណើននៃដុំសាច់មហារីកមានការថយចុះ។ លើសពីនេះទៅទៀត អ្នកជំនាញបានកត់សម្គាល់ឃើញថា ការប្រើស្លឹកល្ហុងអាចជួយគ្រប់គ្រងស្ថានភាពប្រព័ន្ធភាពស៊ាំមិនឲ្យរលាក, ជំងឺអូតូអ៊ុយមីន(autoimmune) និងជំងឺមហារីកជាច្រើនទៀត។

គុណសម្បត្តិមួយចំនួននៃការព្យាបាលដោយប្រើស្លឹកល្ហុង

  • ការពារ និងព្យាបាលជំងឺមហារីក ព្រមទាំងអាឡែស៊ី
  • ជម្រុញដល់ការលូតលាស់រាងកាយ និងបង្កើនថាមពល
  • ជំនួយដល់ប្រព័ន្ធសសៃឈាមបេះដូង
  • ពង្រឹងប្រព័ន្ធការពាររាងកាយ
  • បង្ការជំងឺភ្នែកឡើងបាយ
  • កាត់បន្ថយជំងឺរលាក
  • បំបាត់អាការ:ក្អួតចង្អោរ និងទល់លាមក
  • ប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកដូចជា មាត់ស្បូន, សុដន់, ថ្លើម, សួត… ។

ទាំងអស់នេះហើយ គឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យនៃការប្រើប្រាស់ស្លឹកល្ហុង៕

Papaya Leaf

មតិយោបល់