បើយោងតាមគេហទំព័រ naturalmedicinebox បានចុះផ្សាយឲ្យដឹងថា ការម៉ាស្សាកជើងដោយប្រើម្រាមដៃ៤លុញអង្អែលៗខាងលើស្មងជើងផ្នែកខាងក្នុង អ្នកនឹងទទួលបានអត្ថប្រយោជន៍យ៉ាងក្រៃលែង។ ចំពោះការម៉ាស្សានេះ អ្នកជំនាញបានផ្តល់អនុវសាន៍ឲ្យអនុវត្តម្តង ១០នាទី ជារៀងរាល់យប់មុនពេលគេង ព្រោះវាអាចជួយឲ្យការមករដូវទៀងទាត់ កាត់បន្ថយភាពចាស់ ចំណង់ផ្លូវភេទខ្លាំងជាងមុន…។
ខាងក្រោមនេះ គឺជាគុណសម្បត្តិមួយចំនួនដែលអ្នកគួរតែម៉ាស្សាកជើងរាល់យប់៖
គ្រប់គ្រងការមករដូវ
ចំពោះស្ត្រីដែលឧស្សាហ៍ធ្វើការម៉ាស្សាបែបនេះរាល់យប់ អាចជួយឲ្យវដ្តរដូវរបស់ពួកគេមានភាពប្រសើរឡើង ហើយទៀងទាត់ទៀតផង។
ជួយឲ្យសម្រស់ក្មេងជាងវ័យ
ពិតជាពិសេសមែន គ្រាន់តែការម៉ាស្សាកជើងសោះក៏អាចជួយឲ្យអ្នកមានសម្រស់ក្មេងជាងវ័យបានដែរ ព្រោះវាអាចជួយជំរុញដល់ចលនាឈាមរត់នៅក្រោមស្បែកបានល្អ។
បង្កើនចំណង់ផ្លូវភេទ
វិធីសាស្ត្រមួយនេះ អាចជួយដោះស្រាយបញ្ហាអ័រម៉ូន ដែលធ្វើឲ្យប្រសើរឡើងនូវចំណង់ផ្លូវភេទ និងមានភាពត្រេកត្រអាលឡើងវិញ។
ជួយឲ្យស្ត្រីឆាប់មានកូន
នេះគឺជាអត្ថប្រយោជន៍មួយដល់វិសេសវិសាលបំផុតសម្រាប់ស្ត្រីដែលចង់មានផ្ទៃពោះ ព្រោះវាអាចជួយបង្កើនមុខងារនៃក្រពេញអូវែ និងស្បូន ឲ្យដំណើរការបានល្អ។
កម្ចាត់បញ្ហាពោះវៀន
អត្ថប្រយោជន៍ចុងក្រោយនៃការម៉ាស្សាកជើងមុនពេលចូលគេង គឺអាចជួយដោះស្រាយបញ្ហាហើមពោះវៀន និងបញ្ហារំលាយរបស់អ្នកបាន។
ទោះជាយ៉ាងណា ទន្ទឹមនឹងការម៉ាស្សាកជើងនេះដែរ អ្នកក៏គួរតែព្យាយាមហាត់ប្រាណឲ្យបានទៀងទាត់ ដើម្បីពង្រឹងសុខភាពឲ្យកាន់តែរឹងមាំ៕
មតិយោបល់