ព័ត៌មានសុខភាព

មូលហេតុដែលធ្វើឲ្យអ្នកចេះតែញាក់ភ្នែក កុំច្រឡំថាមានលាភចូលឲ្យសោះ

ចាស់ៗបុរាណខ្មែរយើង តែងនិយាយតៗគ្នាថា ញាក់ត្របកភ្នែក គឺអាចនឹងមានលាភមានសំណាងកើតឡើងចំពោះអ្នក ដូចជាមានលុយចាយច្រើនជាដើម ប៉ុន្តែការពិតខាងក្រោមនេះ បញ្ជាក់ថាការញាក់ត្របកភ្នែក មិនមែនជារឿងល្អ ដូចដែលពួកគាត់កត់សម្គាល់ឡើយ៖

១.ភាពតានតឹង
ការញាក់ត្របកភ្នែក អាចកើតឡើងនៅពេលដែលអ្នកមានអារម្មណ៍តានតឹងខ្លាំង ឬមកភ្នែករបស់អ្នកកំពុងមានបញ្ហា។

២.ទទួលទានដំណេកមិនបានគ្រប់គ្រាន់
ការគេងមិនបានគ្រប់គ្រាន់​ បានធ្វើឲ្យខួរក្បាលរបស់អ្នកបានសម្រក ទើបធ្វើឲ្យប្រព័ន្ធប្រសាទរបស់អ្នកមានបញ្ហា ហើយអាចបណ្តាលឲ្យភ្នែករបស់អ្នកឧស្សាហ៍កន្ត្រាក់ផងដែរ។

៣.ភ្នែកស្ងួត
មនុស្សចាប់ពីវ័យជំទង់ឡើងទៅ ភាគច្រើនអាចនឹងមានបញ្ហាភ្នែកស្ងួត ព្រោះពួកគាត់ត្រូការសម្លឹងមើលអេក្រង់កុំព្យួទ័រ ឬទូរស័ព្ទជាច្រើនម៉ោងក្នុងមួយថ្ងៃ។

៤.កង្វះអាហាររូបត្ថម្ភ
ការកង្វះសារធាតុចិញ្ចឹមមួយចំនួនក្នុងរាងកាយ ដូចជាម៉ាញ៉េស្យូមក៏អាចបណ្តាលឲ្យអ្នកមានអាការកន្ត្រាក់ភ្នែកផងដែរ។

៥.ប្រើកាហ្វេ ឬគ្រឿងស្រវឹងច្រើនពេក
នៅពេលដែលអ្នកប្រើប្រាស់ជាតិកាហ្វេ ដើម្បីទប់ទល់នឹងភាពងងុយគេង ឬគ្រឿងស្រវឹងដើម្បីបំបាត់អារម្មណ៍មិនល្អ ពេលនោះខ្លួនប្រាណបាត់តុល្យភាព ហើយបង្កើតភាពមិនប្រក្រតីមួយចំនួន ដូចជាការញាក់ភ្នែកជាដើម៕

មតិយោបល់