ព័ត៌មានសុខភាព

ហេតុអ្វីការរួមភេទនៅពេលយប់ល្អជាងពេលថ្ងៃ?

បរទេសៈ មិនមានន័យថា ពេលវេលារួមភេទអាក្រក់សម្រាប់ភាពស្និតស្នាលនោះទេ ប៉ុន្តែតាមការពិសោធន៍ពេលវេលាដែលល្អបំផុត គឺនៅពេលយប់។ តាមការសិក្សាជាច្រើនបានបង្ហាញថា គូស្នេហ៍ជាង ៦០% ចូលចិត្តរួមភេទនៅពេលយប់។

ហេតុអ្វីពេលយប់ល្អប្រសើរសម្រាប់ការរួមភេទ?
ជាធម្មតាពេលយប់រាងកាយរបស់មនុស្សចាប់ផ្តើមរំសាយអារម្មណ៍តានតឹង និងរៀបចំខ្លួនដើម្បីសម្រាក។ ភាពស្ងប់ស្ងាតទាំងរាងកាយ និងអារម្មណ៍នេះហើយ ដែលធ្វើឲ្យអ្នកអាចភ្ជាប់ទំនាក់ទំនងយ៉ាងល្អជាមួយនឹងដៃគូ។

ភាពងងឹតអាចកាត់បន្ថយភាពខ្មាស់អៀន និងបង្កើននូវទំនុកចិត្តនៅពេលដែលរាងកាយទាំងពីរប៉ះគ្នាដោយគ្មានស្លៀកអ្វីទាំងអស់។ គូស្នេហ៍ជាច្រើនអះអាងថា ពេលយប់មានភាពរ៉ូមែនទិចនឹងកើតមានកាន់តែខ្លាំង។

ដូចគ្នានេះផងដែរ ការរួមភេទពេលយប់បង្កើនឱកាសនៃការមានកូន និងធ្វើឲ្យគូស្នេហ៍ទាំងពីរគេងលក់ស្រួល។
ការសិក្សាមួយចំនួនបានអះអាងថា ពេលវេលាដែលល្អបំផុតក្នុងការរួមភេទ គឺនៅម៉ោង ៥ព្រឹក។ ព្រោះអំឡុងពេលនេះ បុរសមានកម្រិតអ័រម៉ូន Testosterone ខ្ពស់បើធៀបទៅនឹងពេលវេលាផ្សេងទៀត៕

makinglove-nights

មតិយោបល់