ព័ត៌មានសុខភាព

កប់ត្រចៀកក្រាញ់ឈឺណាស់មែនទេ? សាកវិធីនេះម្តងមើល៍

បញ្ហាក្រចកដុះកប់ក្នុងសាច់ ឬហៅថាកប់ត្រចៀកក្រាញ់ ជាបញ្ហាមួយដែលអាចកើតមានចំពោះគ្រប់គ្នា មិនថាក្មេង ចាស់ ប្រុស ឬស្រីនោះទេ។ អ្នកដែលកើតត្រចៀកក្រាញ់ តែងតែទទួលរងនូវការឈឺចាប់ ហើយមិនអាចពាក់ស្បែកជើងឃ្លុបចូលរួមក្នុងកម្មវិធីផ្សេងៗ ឬស្បែកជើងកីឡា ដើម្បីហាត់ប្រាណបានឡើយ។ ប៉ុន្តែបើយោងតាមគេហទំព័រ naturalmedicinebox បានបង្ហាញថា ជំងឺកប់ត្រចៀកក្រាញ់ អាចព្យាបាលបាន ប្រសិនបើអ្នកព្យាយាមអនុវត្តតាមវិធីខាងក្រោម។

របៀបព្យាបាលបញ្ហាកប់ត្រចៀកក្រាញ់

  • ដាក់អំបិល ២-៣ស្លាបព្រា ទៅក្នុងទឹកក្តៅឧណ្ឌៗចំនួន៥លីត្រ រួចត្រាំជើងរយៈពេល ១០-១៥នាទី ដើម្បីធ្វើឲ្យស្បែក និងក្រចកទន់។
  • បន្ទាប់មកប្រើដែកស្តើងដែលមានចុងស្រួលឆ្កឹះក្រចកដែលដុះកប់សាច់នោះឲ្យចេញមក (បើទើសពិបាកឆ្កឹះអាចកាត់ចេញខ្លះ)។
  • បន្ទាប់មកទៀត អ្នកត្រូវបង្ហើបក្រចកបន្តិច ដើម្បីញាត់សំឡីចូល (ប្រើសំឡីតូចល្មម និងជ្រលក់ទឹកអំបិលផង) ហើយត្រូវយកបង់ស្អិតរុំឲ្យជាប់។
  • ប្រហែលជា ៥-៦នាទីក្រោយមក អ្នកប្រាកដជាមានអារម្មណ៍ធូរស្បើយច្រើនជាងមុន។
  • លោកអ្នកត្រូវធ្វើការផ្លាស់ប្តូរសំឡី ដែលជ្រលក់ទឹកអំបិលមួយទៀត ក្នុងរយៈពេល២៤ម៉ោងក្រោយ ព្រោះសំឡីអស់គុណភាពហើយ។

សូមព្យាយាមអនុវត្តរបៀបនេះឲ្យបាន ១៤-១៥ថ្ងៃ ដើម្បីទុកពេលឲ្យក្រចកដុះចេញផុតពីសាច់។ ប៉ុន្តែប្រសិនបើក្រចករបស់លោកអ្នកមានខ្ទុះ លោកអ្នកគួរតែប្រើថ្នាំព្យាបាលខ្ទុះនោះជាមុនសិន ដើម្បីកុំឲ្យឆ្លងមេរោគ៕

មតិយោបល់