បរទេសៈ ទំពាំងមានផ្ទុកសារធាតុគីមីពុលម្យ៉ាងដែលហៅថា cyanide ហើយក្នុងទំពាំងមួយគីឡូក្រាមមានសារធាតុពុលនេះប្រហែលជា ២៣០មីលីក្រាមឯណោះ។
នៅពេលដែលអ្នកបរិភោគសារធាតុពុលនេះច្រើនពេក នឹងបណ្តោលឲ្យមានអាការៈឈឺក្បាល, វិលមុខ, ចង្អោរ, ជំងឺផ្លូវដង្ហើម, ដង្ហើមខ្លី…. ។ ជាពិសេស មនុស្សដែលមានរោគសញ្ញាមួយចំនួនដូចខាងក្រោម គួរតែតមទំពាំងឲ្យបាន៖
មនុស្សដែលមានជំងឺក្រពះ
ការឈឺក្រពះអាចលាប់ឡើងវិញបានយ៉ាងងាយ ប្រសិនបើអ្នកទទួលទានក្រោយពេលដែលជំងឺជាមិនទាន់ដាច់។
ក្រុមអ្នកជំនាញបានផ្តល់អនុវសាសន៍ថា អ្នកជំងឺដែលប្រើថ្នាំឈឺក្រពះ គួរតែតមទំពាំង ដោយសារតែទឹកអាស៊ីត cyanhydric របស់វាអាចបង្កឲ្យជំងឺក្រពះមានអាការៈកាន់តែធ្ងន់ធ្ងរ។
មនុស្សដែលមានជំងឺសន្លាក់
ចំពោះអ្នកដែលមានជំងឺសន្លាក់ ត្រូវតែប្រុងប្រយ័ត្នចំពោះរបបអាហារមួយនេះ ព្រោះវាអាចបង្កើតបរិមាណនៃជាតិអាស៊ីត អ៊ុយរិចក្នុងឈាម ហើយជំងឺរលាកសន្លាក់កាន់តែធ្ងន់ធ្ងរឡើង។
ទំពាំងអាចបង្កើនល្បឿនសំយោគនៃអាស៊ីតអ៊ុយរិកក្នុងរាងកាយ ដូច្នេះអ្នកជំងឺប្រគ្រីវកាច់ក៏គួរតែចៀសវាងដែរ។
មនុស្សដែលមានជំងឺតម្រងនោម
នៅពេលដែលអ្នកកើតជំងឺតម្រងនោម គួរតែយកចិត្តទុកដាក់ចំពោះការបរិភោគទំពាំង។ ព្រោះវាសម្បូរទៅដោយជាតិកាល់ស្យូម ដែលធ្វើឲ្យជំងឺក្លាយជារ៉ាំរ៉ែ និងខ្សោយតម្រងនោម។
មនុស្សស្រីដែលមានផ្ទៃពោះ
ទោះបីជាទំពាំង គឺជាអាហារដ៏ពេញនិយមក៏ពិតមែន ប៉ុន្តែគ្រូពេទ្យមិនបានផ្តល់អនុសាសន៍ឲ្យស្ត្រីមានផ្ទៃពោះទទួលទានច្រើននោះឡើយ ជាពិសេសនៅក្នុងត្រីមាសទីមួយ។
ដោយសារតែប៉ុន្មានខែដំបូងនៃការមានផ្ទៃពោះ រាងកាយមិនទាន់សម្របនឹងការផ្លាស់ប្តូរ ព្រមទាំងការចាញ់កូន ទើបមិនអាចទទួលទានអាហារបានច្រើន។ ទន្ទឹមនឹងនេះផងដែរ ទំពាំងសម្បូរទៅដោយជាតិសរសៃ ប្រសិនបើបរិភោគច្រើននឹងធ្វើឲ្យមានបញ្ហាហើមពោះ។
លើសពីនេះទៅទៀត ប្រសិនបើទំពាំងចម្អិនមិនបានល្អ អាចនាំឲ្យគ្រោះថ្នាក់សម្រាប់ស្ត្រីមានផ្ទៃពោះ និងទារកមិនទាន់កើត៕
មតិយោបល់