គ្រប់គ្នាច្បាស់ជាមានអារម្មណ៍តូចចិត្តនឹងខ្លួនឯង នៅពេលដែលឆ្លុះកញ្ចក់ម្តងៗឃើញផ្ទៃមុខសុទ្ធតែមុន ហើយមានស្លាកស្នាមទៀតនោះ។ ប៉ុន្តែឈប់ព្រួយបារម្ភតទៀតទៅ ប្រសិនបើលោកអ្នកព្យាយាមអនុវត្តតាម៣ជំហ៊ាននេះ បានជាប់លាប់ ផ្ទៃមុខរបស់អ្នកនឹងស្រស់ស្អាតគួរឲ្យចង់ស្ទាបអង្អែលឡើងវិញ។
ខាងក្រោមនេះ គឺជាវិធីសាស្ត្រងាយៗក្នុងការកម្ចាត់មុន និងស្លាកស្នាមចេញពីផ្ទៃមុខៈ
ជំហ៊ានទី១- កាត់បន្ថយបញ្ហារលាក
ចូរយកទឹកកកម៉ាស្សាត្រូវកន្លែងដែលកើតមុនថ្នមៗរយៈពេល ៥នាទី បន្ទាប់មកជូតសម្អាតចេញជាមួយនឹងកន្សែងស្អាត។ អនុវត្តវិធីមួយនេះ ដើម្បីកាត់បន្ថយការរលាក ដែលជាមូលហេតុបណ្តោឲ្យកើតមុន។
ជំហ៊ានទី២-បញ្ឈប់ការឆ្លងមេរោគ
ការបញ្ឈប់ការឆ្លងមេរោគ និងបាក់តេរី ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាជាមូលហេតុចម្បងដែលធ្វើឲ្យស្បែកកើតមានបញ្ហា។ សូមលាយទឹកឃ្មុំ និងទឹកក្រូចឆ្មា ក្នុងបរិមាណស្មើគ្នា បន្ទាប់មកអនុវត្តនៅកន្លែកដែលកើតមុន។ ទុកចោលរយៈពេល ២០នាទី ទើបប្រើសំឡីជូតសម្អាតចេញ។
ជំហ៊ានទី៣-កម្ចាត់ស្លាកស្នាម
បន្ទាប់ពីកើតមុនហើយ ផ្ទៃមុខច្បាស់ជាបន្សល់ទុកស្លាកស្នាមជាពុំខាន គ្រាន់តែពេលខ្លះមានតិច ឬច្រើនប៉ុណ្ណោះ។ ប៉ុន្តែ ដើម្បីដោះស្រាយបញ្ហាមួយនេះ អ្នកគ្រាន់តែបេះស្លឹកជីអង្កាម ២-៣សន្លឹក បុកឲ្យម៉ត់ រួចបន្ថែមសាច់ប្រទាលកន្ទុយក្រពើ ១ស្លាបព្រា បុកឲ្យម៉ត់ម្តងទៀត។ បន្ទាប់មកអនុវត្តត្រង់កន្លែងដែលកើតមុន ទុក១យប់ ទើបលាងសម្អាតចេញជាមួយនឹងទឹកក្តៅឧណ្ឌៗនៅពេលព្រឹកឡើង៕
ចំណាំៈ វិធីខាងលើនេះ អ្នកត្រូវអនុវត្តចប់កន្លះម៉ោងទើបបន្តទៅមួយជំហ៊ានទៀត ហើយដើម្បីឲ្យឆាប់ទទួលបានលទ្ធផលដូចបំណង អ្នកគួរតែព្យាយាមអនុវត្តជាប្រចាំ៕
ប្រភពៈ Healthylifehouse
មតិយោបល់