ក្នុងដំណាក់កាលមានផ្ទៃពោះ ស្ត្រីត្រូវការអាហារូបត្ថម្ភជាច្រើន ដើម្បីពង្រឹងដល់សុខភាព និងជួយឲ្យកូនលូតលាស់បានល្អ។ ប៉ុន្តែ ស្ត្រីភាគច្រើនមិនដឹងថា អាហារប្រភេទណាដែលពួកគេគួរតែជ្រើសមកទទួលទាននោះឡើយ។ យោងតាមគេហទំព័រ pregnancyvideo បានបង្ហាញថា មានអាហារ ៣ប្រភេទ ដែលស្ត្រីមានផ្ទៃពោះគ្រប់រូបមិនគួរមើលរំលងឡើយ។
បន្លែ និងផ្លែឈើៈ អាហារដែលល្អបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះ គឺបន្លែ និងផ្លែឈើ ដែលសម្បូរវីតាមីន សារធាតុរ៉ែ ព្រមទាំងជាតិសរសៃ។ បន្លែ និងផ្លែឈើដែលអ្នកគួរញ៉ាំរួមមាន៖ ការ៉ុត ផ្លែចេក ផ្លែក្រូច ខាត់ណាផ្កា ដំឡូងបារាំង ប៉េងប៉ោះ ស្ពៃក្តោប បន្លែពណ៌បៃតង…ជាដើម។
ប្រូតេអ៊ីនមានខ្លាញ់តិចៈ ប្រូតេអ៊ីនមានខ្លាញ់តិច អាចជួយឲ្យកូនរបស់អ្នកលូតលាស់បានល្អ ជាពិសេសការបន្ថែមអាហារទាំងនេះនៅត្រីមាសទីពីរ និងទីបី។ ប្រូតេអ៊ីនប្រភេទនេះមាននៅក្នុងសាច់មាន់ ត្រី ស៊ុត… ប៉ុន្តែអ្នកកុំភ្លេចបន្ថែមអាហារ ដែលមានផ្ទុកវីតាមីន B ព្រមទាំងជាតិដែកផងដែរ។
គ្រាប់ធញ្ញជាតិៈ គ្រាប់ធញ្ញជាតិទាំងនោះមានដូចជា ស្រូវសាឡី ល្ង អង្ករ ពោត ដំឡូងជ្វា សណ្តែកខៀវ… អាចជួយផ្តល់ជាតិសរសៃ ជាតិដែក វីតាមីនB និងសារធាតុរ៉ែផ្សេងទៀត។ មិនតែប៉ុណ្ណោះ វាអាចជួយបំពេញ និងរក្សាថាមពលរបស់ស្ត្រីមានផ្ទៃពោះឲ្យរឹងមាំពេញមួយថ្ងៃ៕
មតិយោបល់