ព័ត៌មានសុខភាព

ម្តងតែ៣នាទីប៉ុណ្ណោះ ផ្ទៃមុខរបស់អ្នកនឹងស្រស់ស្អាតគ្មានមុខ

តើសុភាពនារីទាំងឡាយកំពុងតែមានបញ្ហាកើតមុនមែនទេ? តើអ្នកកំពុងតែរកវិធីដោះស្រាយមែនទេ? ប៉េងប៉ោះអាចជួយបាន ព្រោះវាសម្បូរ​ទៅដោយ​វីតាមីន A, C, E, E និង B6 ដែលល្អបំផុតក្នុងការបំបាត់មុន

និងស្លាកស្នាមដែលបន្សល់ពីការកើតមុន។ លើសពីនេះ​ទៅទៀត ទឹកអាស៊ីត​របស់​ប៉េងប៉ោះ អាចជួយរក្សាលុត្យភាព pH នៅក្នុងស្បែក ហើយកាត់បន្ថយការចេញមុន។

សម្រាប់អ្នកកើតមុនតិច៖
– ពុះប៉េងប៉ោះជាពីរ រួចម៉ាស្សានៅលើតំបន់ដែលរងនូវផលប៉ះពាល់។
– បន្ទាប់ពីការម៉ាស្សារយៈពេល ៣នាទី ទើបត្រូវលាងសម្អាតចេញវិញ។
នេះគឺជាវិធីសាស្ត្រសាមញ្ញៗដោយចំណាយពេលម្តងត្រឹមតែ ៣ នាទីប៉ុណ្ណោះ សម្រាប់អ្នកដែលកើតមុនមួយគ្រាប់ៗ។

សម្រាប់អ្នកកើតមុនច្រើន៖
ប្រសិនបើអ្នកមានបញ្ហាចេញមុននៅលើផ្ទៃមុខច្រើន គួរតែឧស្សាហ៍អនុវត្តវិធីសាស្ត្រមួយនេះ។
– ចិតប៉េងប៉ោះជាចំណិតស្តើងល្មមៗ។
– យកទៅត្រាំក្នុងទឹកក្តៅឧណ្ឌៗប្រហែលជា ១នាទី។
– ឆ្កឹះយកគ្រាប់ប៉េងប៉ោះចេញ រួចបិទឲ្យពេញផ្ទៃមុខរបស់អ្នក ប្រហែលជា ១ម៉ោងមុននឹងលាងទឹកចេញ។

សម្រាប់អ្នកគ្មានពេល៖
ប្រសិនបើអ្នកមិនចង់ចំណាយពេលអង្គុយយូររហូតដល់១ម៉ោងទេ អ្នកអាចប្រើទឹកប៉េងបោះក៏បានដែរ។
– លាយទឹកប៉េងប៉ោះមួយស្លាបព្រា ជាមួយនឹងទឹកក្រូចឆ្មាពីរបីដំណក់។
– អនុវត្តល្បាយនេះត្រង់តំបន់ស្បែកដែលមានបញ្ហា ហើយទុកចោលប្រហែលជា ៨នាទី បន្ទាប់មកលាងស្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗចេញ។

ចំណាំ៖ ក្នុងចំណោមវិធីទាំងប៉ុន្មាននៅខាងលើនេះ សូមព្យាយាមអនុវត្តជាប្រចាំ។ តែចំពោះអ្នកដែលមានបញ្ហាធ្ងន់ធ្ងរខ្លាំង សូមទៅរកពេទ្យសើរស្បែក ឬធ្វើការពិនិត្យឲ្យបានត្រឹមត្រូវមុននឹងព្យាបាល៕

anc face

មតិយោបល់