ការប្រើប្រាស់ថ្នាំលាបក្រចកញឹកញាប់ពេក ក្រចករបស់អ្នកនឹងចាប់ផ្តើមស្ងួត ហើយប្រែទៅជាពណ៌លឿងបន្តិចម្តងៗ។ ទាំងនេះក៏ដោយសារតែសារធាតុគីមី ដែលត្រូវបានគេប្រើសម្រាប់លាយនៅក្នុងថ្នាំលាបក្រចកអស់ទាំងនោះ។
ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ Brightside បានបង្ហាញថា ការប្រើប្រាស់គ្រឿងសំអាងមួយប្រភេទនេះ អាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ព្រោះក្នុងថ្នាំលាបក្រចកត្រូវបានគេបញ្ចូលសារធាតុគីមីមួយចំនួនដូចជាៈ
សារធាតុ Toluene: នេះគឺជាសារធាតុគីមីដែលធ្វើឲ្យក្រចកមានភាពភ្លឺរលោង ក៏ប៉ុន្តែវាអាចប៉ះពាល់ដល់ប្រព័ន្ធប្រសាទកណ្តោល និងបង្កឲ្យមានជំងឺបន្តពូជ ឈឺក្បាល ខ្សោយកម្លាំង ល្ហិតល្ហៃ ចង្អោរ ជាដើម។
សារធាតុ formaldehyde: នេះគឺជាឧស្ម័នពណ៌ ដែលជួយឲ្យក្រចកមានពណ៌ជាប់បានយូរ ប៉ុន្តែប្រសិនបើអ្នកមានបញ្ហាអាឡែកស៊ី វាអាចបង្កឲ្យមានការរលាកស្បែក។ ក្នុងករណីធ្ងន់ធ្ងរ អាចបង្កឲ្យមានបញ្ហាដល់ចង្វាក់បេះដូង ប្រកាច់ ឬកើតជំងឺមហារីក។
សារធាតុ Dibutyl Рhthalate: សារធាតុគីមីមួយនេះត្រូវបានគេដាក់ដើម្បីឲ្យមានក្លិនក្រអូប។ ប៉ុន្តែវត្តមានរបស់វា អាចបង្កឲ្យអ្នកប្រើប្រាស់កើតជំងឺរោគស្ត្រី និងជំងឺរលាកផ្លូវដង្ហើម។
ជាមួយគ្មាននេះផងដែរ អ្នកវិទ្យាសាស្ត្របានធ្វើការសិក្សាទៅលើស្ត្រីមួយក្រុមដែលមានគ្នា ២៤នាក់ ហើយក្រោយពេលដែលពួកគេប្រើថ្នាំលាបក្រចក ៦ម៉ោងបានរកឃើញថា កម្រិតនៃសារធាតុគីមី Diphenyl Phosphate បង្កើតឡើងនៅក្នុងប្រព័ន្ធដំណើរការរំលាយអាហារ។ ក្រោយរយៈពេល ១០ម៉ោង កម្រិតសារធាតុ Diphenyl Phosphate នៅក្នុងរាងកាយ បានកើនឡើងដល់ទៅ ៧ដង ដែលជារឿងដ៏ឲ្យខ្លាចបំផុត។
អាស្រ័យហេតុនេះហើយ អ្នកគួរតែកាត់បន្ថយការប្រើប្រាស់ថ្នាំលាបក្រចក ដើម្បីជៀសវាងផលប៉ះពាល់ផ្សេងៗដូចដែលបានរៀបរាប់ពីខាងលើនេះ៕
មតិយោបល់