ត្របកភ្នែកធ្លាក់ គឺជាបញ្ហាធ្ងន់ធ្ងរមួយសម្រាប់សុភាពនារីទាំងឡាយ ព្រោះវាមិនត្រឹមតែធ្វើឲ្យអ្នកមើលទៅចាស់ជាងវ័យនោះទេ ប៉ុន្តែវាក៏អាចបណ្តោលឲ្យអ្នកមានជំងឺភ្នែក និងមើលមិនឃើញផងដែរ។
ដូច្នេះ ដើម្បីទប់ស្តាត់បញ្ហាត្របកភ្នែកធ្លាក់ តើគួរតែធ្វើយ៉ាងណា? តាមពិតវិធីដោះស្រាយបញ្ហាត្របកភ្នែកធ្លាក់ គ្មានអ្វីពិបាកនោះទេ គ្រាន់តែអនុវត្តតាម៣ជំហ៊ានសាមញ្ញៗប៉ុណ្ណោះ អ្នកនឹងទទួលបានលទ្ធផលដូចបំណង។
ជំហ៊ានទី១.គេងឲ្យបានគ្រប់គ្រាន់
ប្រសិនបើអ្នក មានទម្លាប់គេងមិនបានគ្រប់គ្រាន់ទេនោះ ភ្នែក ច្បាស់ជាប្រឈមនឹងបញ្ហាអស់កម្លាំង ហើយភាពយារធ្លាក់ក៏កើតមានដែរ ប្រសិនបើអ្នកទម្លាប់បែបនេះរយៈពេលយូរ។ ដើម្បីជៀសវាង បញ្ហាសម្រស់មួយនេះ អ្នកត្រូវតែគេងឲ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់ ៧ម៉ោងក្នុងមួយថ្ងៃ ទើបត្របកភ្នែករបស់អ្នកមានសុខភាពល្អ និងទទួលបានអារម្មណ៍ស្រស់ថ្លារឡើងវិញ។
ជំហ៊ានទី២.ធ្វើលំហាត់ប្រាណភ្នែក
តើអ្នកធ្លាប់ឮ គេធ្វើលំហាត់ប្រាណភ្នែកដែរឬទេ? ការពិត នេះគឺជាការម៉ាស្សា ដើម្បីជួយបន្ធូរបន្ថយសាច់ដុំត្របកភ្នែកឲ្យមានពេលសម្រាក និងលំហូរឈាមរត់បានស្រួល។
១.អ្នកត្រូវបិទភ្នែក ហើយយកម្រាមដៃដាក់ពីលើភ្នែក។
២.ចាប់ផ្តើមធ្វើការម៉ាស្សាថ្នមៗយឺតៗ ហើយរាប់ពី១ដល់៥ទើបឈប់។
៣.ធ្វើបែបនេះដដែលៗឲ្យបាន១០ដង ហើយសូមអនុវត្តឲ្យបានរាល់ថ្ងៃ។
ជំហ៊ានទី៣.ប្រើត្រសក់
ត្រសក់ គឺជាឱសថដ៏មានអានុភាពខ្លាំងបំផុតក្នុងការកាត់បន្ថយបញ្ហារលាក និងរឹតបន្តឹងស្បែកឲ្យនៅក្មេងជាងវ័យ។
១.អ្នកគ្រាន់តែចិតត្រសក់ពីរចំណិតស្តើងៗ ហើយដាក់នៅលើត្របកភ្នែកទាំងសងខាង។
២.សង្ងំឲ្យបាន ១៥ ទៅ ២០នាទីទើបយកចេញ។
៣.អនុវត្តវិធីនេះជារៀងរាល់ថ្ងៃ ត្របកភ្នែករបស់អ្នកមិនធ្លាក់ទៀតឡើយ។
ប្រសិនបើសុភាពនារី ឬសុភាពបុរសទាំងឡាយកំពុងតែជួបបញ្ហាត្របកភ្នែកធ្លាក់ ឬចង់ការពារកុំឲ្យមានបញ្ហានេះកើតឡើង សូមសាកស្បងវិធីសាស្ត្រទាំង៣ជំហ៊ានដូចខាងលើ៕
ដកស្រង់ពី៖ brightside
មតិយោបល់