ព័ត៌មានសុខភាព

អត្ថប្រយោជន៍ដ៏ច្រើនលើសលប់នៃផ្លែញ ដែលយើងគ្រប់គ្នាមិនធ្លាប់ដឹងពីមុន

ផ្លែញ ត្រូវបានគេប្រើប្រាស់ធ្វើជាឱសថសម្រាប់ព្យាបាលជំងឺរាប់រយឆ្នាំមកហើយ ជាពិសេស ពីសម័យបុរាណគេប្រើវាជាថ្នាំបំបាត់ការឈឺចាប់។ រហូតមកដល់បច្ចុប្បន្ននេះ គេយក ផ្លែញ ទៅច្នៃធ្វើជាអាហារបំប៉ន ឬភេសជ្ជៈជំនួសសុខភាព ដោយសារតែវាផ្តល់អត្ថប្រយោជន៍ច្រើនដល់រាងកាយ។

ប៉ុន្តែ តើអ្នកចង់ដឹងទេថា ផ្លែញ ផ្តល់អត្ថប្រយោជន៍អ្វីខ្លះចំពោះសុខភាព? ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដ៏ច្រើនលើសលប់ ដែលមនុស្សភាគច្រើនមិនធ្លាប់ដឹងឡើយ។

១.ការពារការឆ្លងមេរោគបាក់តេរី និងផ្សិត។
២.បង្ការ និងប្រឆាំងមិនឲ្យកោសិកាមហារីកលូតលាស់ឡើយ។
៣.បង្កើនប្រព័ន្ធភាពស៊ាំ ប្រឆាំងនឹងជំងឺផ្សេងៗ។
៤.ជួយបណ្តេញជាតិពុលពីរាងកាយ។
៥.ជួយពន្យាភាពចាស់។
៦.បង្ការបញ្ហាស្ទះសរសៃឈាម កាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងស្លាប់មួយចំហៀងខ្លួន។
៧.ការពារបញ្ហាភ្នែក និងជួយឲ្យភ្នែកភ្លឺច្បាស់ជាងមុន។
៨.រំលាយកូឡេស្តេរ៉ុល និងកាត់បន្ថយជាតិស្ករក្នុងឈាម។
៩.ថែបំប៉នស្បែកឲ្យមានភាពស្រស់ស្អាត។
១០.ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ។
១១.ព្យាបាលជំងឺទឹកនោមផ្អែម។
១២.ព្យាបាលបញ្ហាអាឡែស៊ី៕

ប្រភពៈ rak sukapap

មតិយោបល់