ព័ត៌មានជាតិ

ក្រឡាប់រថយន្តស៊ីប A2 កាលពីយប់មិញរបួសធ្ងន់ម្នាក់

ព្រះសីហនុ: លោកអធិការរងស្រុកព្រៃនប់ បានប្រាប់Post News ថា មានករណីក្រឡាប់រថយន្តម៉ាក ស៊ីបA2 មួយគ្រឿង បណ្តាលឲ្យអ្នកបើកបររថយន្តរងរបួស ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទី យប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចគីឡូម៉ែត្រ១៦៩-១៧០ ក្នុងភូមិតាពៅ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានបន្តថា ករណីនេះ បង្កដោយខ្លួនឯង គឺរថយន្តម៉ាកស៊ីបA2 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីភ្នំពេញ-ព្រះសីហនុ លុះដល់ចំណុចកើតហេតុ ក៏ក្រឡាប់រថយន្តតែម្តង បណ្តាលឲ្យអ្នកបើកបររថយន្តឈ្មោះ ភា ភេទប្រុស អាយុ៥៤ឆ្នាំ រស់ចម្ការកៅស៊ូខ្លាំងលើ រងរបួសត្រូវបានបញ្ជូនព្យាបាលនៅគ្លីនិកឯកផូ ផាន់នីវាលរេញ៕

មតិយោបល់