ព័ត៌មានសុខភាព

រូបមន្តពីរយ៉ាង ទោះស្នាមអុជខ្មៅលើដងខ្លួន ឬនៅលើផ្ទៃមុខក៏បាត់ដែរ

ការប៉ះពាល់នឹងកម្តៅព្រះអាទិត្យ​ច្រើនពេក អាចបណ្តោលឲ្យ​កើតមាន​ស្នាមអុជខ្មៅ​នៅលើស្បែក។ ហេតុនេះ ដើម្បីការពារស្បែក​​មិនឲ្យ​មានបញ្ហា​ដោយសារតែ​កាំរស្មី UV អ្នកគួរតែស្លៀកពាក់ឲ្យជិតៗ បាំងឆ័ត្រ ឬ​ប្រើឡេការពារ​កម្តៅថ្ងៃ។

តែទោះជាយ៉ាងណា យោងតាមគេហទំព័រ healthylifehouse បានបង្ហាញថា ប្រសិនបើអ្នកមាន​ស្នាមអុជខ្មៅ​រួចទៅហើយ អ្នកអាច​ប្រើប្រាស់​មើមដំឡូងបារំាង។ ព្រោះមើមដំឡូងបារាំងត្រូវបានគេរកឃើញថា មានសមត្ថភាពអាច​ទប់ស្កាត់​ការកើតមុន ជួយផ្តល់សំណើម​ដល់ស្បែក កម្ចាត់​រង្វង់ភ្នែកខ្មៅ កាត់បន្ថយ​ការរលាក កាត់បន្ថយ​ភាពចាស់ និងលុបបំបាត់​ស្នាមអុជខ្មៅ យ៉ាង​មាន​ប្រសិទ្ធភាព។

ខាងក្រោមនេះ គឺជារូបមន្តលប់បំបាត់ស្នាមអុជខ្មៅ នៅលើដងខ្លួន និងផ្ទៃមុខៈ

ដំឡូងបារាំង និងការ៉ុត

  • យកដំឡូងបារាំង និងការ៉ុត ១មើមដូចគ្នា ចិតសំបកចេញឲ្យស្អាត រួចកិនឲ្យក្លាយជាល្បាយ។
  • បន្ទាប់មក អនុវត្តភ្លាមៗត្រង់កន្លែងដែលមានបញ្ហា រួចទុកឲ្យល្បាយធ្វើសកម្មភាពរយៈពេល២៥នាទី ទើបលាងសម្អាតជាមួយនឹងទឹកធម្មតា។

ដំឡូងបារាំង និងទឹកក្រូចឆ្មា

  • យកដំឡូងបារាំងមួយមើមចិតសំបកចេញ រួចកិនឲ្យក្លាយជាល្បាយ។
  • បន្ទាប់មកពុះយកក្រូចឆ្មាមួយចំហៀងច្របាច់យកទឹកលាយជាមួយនិងដំឡូងដែលកិនហើយនោះ។
  • ចាប់ផ្តើមអនុវត្តនៅលើផ្ទៃមុខរបស់អ្នករយៈពេល ១៥នាទី ទើបលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។

រូបមន្តទាំងពីរនេះ អ្នកអាចជ្រើសមួយណាក៏បានដែរ ប្រសិនបើគិតថាងាយស្រួលសម្រាប់អ្នក ប៉ុន្តែ​សូមព្យាយាម​អនុវត្តជាប្រចាំ​មួយ​ថ្ងៃម្តង ជារៀងរាល់ពេលល្ងាច៕

មតិយោបល់