ព័ត៌មានសុខភាព

វិធីកម្ចាត់កំណក់កំបោរ ដោយមិនចាំបាច់ទៅជួបទន្តពេទ្យ

បរទេស៖ សារធាតុពណ៌លឿង ឬត្នោតដែលតោងជាប់នៅតាមជើងធ្មេញត្រូវបានប្រមូលផ្តុំបន្តិចម្តងៗ រហូតក្លាយទៅជាកំណក់កំបោរ។ យូរៗទៅអ្នកច្បាស់មានបញ្ហារលាកអញ្ចាញធ្មេញ និងអាការៈហូរឈាមតាមអញ្ចាញធ្មេញកើតមានឡើងជាមិនខាន។ លើពីនេះទៅទៀត វាអាចធ្វើឲ្យធ្មេញរបស់អ្នករង្គើរពិបាកបរិភោគអាហារ ហើយមាត់ធុំក្លិនមិនល្អថែមទៀត។
ដូច្នេះហើយ ប្រសិនបើអ្នកពុំមានលទ្ធិភាពព្យាបាលដោយទៅជួបទន្តពេទ្យទេនោះ អ្នកអាចប្រើប្រាស់វិធីធម្មជាតិមួយនេះបាន។

របស់ដែលត្រូវការ៖
– ទឹកកន្លះលីត្រ
– ទឹកក្រូចឆ្មា ២ស្លាបព្រា
– គ្រាប់ផ្កាឈូករ័ត្ន ២ស្លាបព្រា

ការរៀបចំ៖
យកគ្រឿងផ្សំទាំងអស់ដាក់រំងាស់ក្នុងកម្តៅទាបល្មមឲ្យបានរយៈពេល ៦០នាទី។ បន្ទាប់ពីដុសធ្មេញរួច អ្នកត្រូវប្រើល្បាយនេះសម្អាតធ្មេញម្តងទៀតចំនួន ៥នាទី ហើយអនុវត្តយ៉ាងហោចណាស់ឲ្យបានពីរដងក្នុងមួយខែ។

លើសពីនេះទៅទៀត អ្នកត្រូវទម្លាប់សម្អាតមាត់ធ្មេញបន្ថែមដូចជា៖
– ដុសធ្មេញរបស់អ្នកឲ្យបានទៀងទាត់ជាមួយនឹងច្រាស់ទន់ និងធ្វើលចនាបញ្ឈរ។ ត្រូវយកចិត្តទុកដាក់ទៅលើធ្មេញ និងអញ្ចាញធ្មេញ។
– ប្រើសសៃអំបោះធ្វើពីសូត្រសម្អាតធ្មេញឲ្យទៀងទាត់។
– ទទួលទានអាហារដែលមានរសជាតិហិរដើម្បីរំញោចក្រពេញទឹកមាត់។ នេះជាវិធីសម្អាតទឹកមាត់បែបធម្មជាតិដ៏ល្អ។
– ប្រឆាំងជាមួយនឹងបាក់តេរី ដោយបៀមសំបកក្រូចនៅក្នុងមាត់ មុនពេលចូលគេង៕

Dental Plaque

មតិយោបល់