សុខភាពៈ យោងតាម boldsky ដែលចុះផ្សាយបានបញ្ជាក់ថា តាមរយៈការស្រមើស្រម៉ៃ រួមរ័កជាមួយនឹងបុរសផ្សេង អាចនឹងបញ្ឈប់ឲ្យមនុស្សស្រីភាគច្រើន គេចចេញពីអំពើផិតក្បត់ ។
មិនខុសពីបុរសនោះទេ គេតែងតែនិយាយពាក្យថា “មិនដែលនរណាញ៉ាំសម្លកកូររហូតនោះទេ” ឃ្លានេះមានន័យថា រាល់ពេលដែលគេធុញ និងដៃគូស្នេហា គេនឹងរកសេវាកម្មផ្លូវភេទខាងក្រៅមកបំពេញចំណង់របស់ខ្លួន។ ប៉ុន្តែសម្រាប់ស្ត្រីវិញ មិនបានធ្វើដូចនោះឡើយ ប៉ុន្តែនាងៗសុខចិត្តប្រើអារម្មណ៍ ស្រម៉ៃទៅកាន់បុរសម្នាក់ផ្សេង កំពុងរួមរ័កជាមួយនិងអ្នក។
ចំណុចនេះ វាមិនបានបញ្ជាក់ថា នាងក្បត់ ឬស្អប់គូស្នេហ៍នាងឡើយ ដោយក្តីស្រម៉ៃក្នុងពេលរួមរ័ករបស់នាង ជាក្តីសុខមួយពេលតែប៉ុណ្ណោះ។
បើតាមការស្ទង់មតិរបស់អ្នកជំនាញផ្នែក សុខភាពផ្លូវភេទ និងស្នេហា បានអះអាងថា ការស្រម៉ៃរួមរ័កជាមួយនឹងបុរសផ្សេងៗ នោះ វានឹងធ្វើឲ្យចំណងស្នេហារបស់នាងឋិតថេរ ប្រកបដោយសុភមង្គលបំផុត។
ក្នុងការស្ទង់មតិនោះ មនុស្សស្រីមួយចំនួនបានសារភាពថា ការស្រមៃអាចជួយបំបាត់ភាពធុញទ្រាន់របស់នាងក្នុងពេលរួមភេទ។
ការសិក្សាខាងលើក៏បានបញ្ជាក់ថែមទៀតថា មនុសស្រី៤០% ស្រម៉ៃ រួមរ័កជាមួយនឹងថៅកែ ឬមនុស្សដែលជិតស្និទ្ធ នៅកន្លែងធ្វើការរបស់នាង។
ហេតុផលដែលធ្វើឲ្យស្ត្រីចូលចិត្តស្រម៉ៃឃើញបុរសផ្សេងៗនេះ ដោយសារតែគូស្នេហ៍របស់នាង គ្មានសមត្ថភាពបំពេញភាពត្រេកត្រអាល កាមគុណជូននាងបាន៕

មតិយោបល់