ថៃៈ ការចាប់ខ្លួននេះ ត្រូវបានធ្វើទ្បើង នៅប៉ុស្តិ៍ត្រួតពិនិត្យគយ ក្នុងខេត្តណងខៃ ខណៈដែលបុរសជនជាតិថៃម្នាក់ បានប៉ុនប៉ងនាំយកទឹកកាមបុរសចំនួន ៦ ទីប ដែលរក្សាទុកក្នុងធុងត្រជាក់ ចូលទៅក្នុងប្រទេសឡាវ។ នេះបើយោងតាមរយៈ សារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៧។
តាមប៉ូលិសបាននិយាយថា ជសង្ស័យឈ្មោះ Nithinon Srithaniyanan អាយុ ២៥ ឆ្នាំ ត្រូវបានចាប់ខ្លួន នៅឯច្រកទ្វារស្ពានមិត្តភាពថៃ និងឡាវ នៅស្រុក Muang ខេត្តណងខៃ នៅវេលាម៉ោង ៩ ព្រឹក។
ប្រភពដដែលបន្ថែមថា មន្ត្រីគយ បានឆែកខ្លួនលោក Nithinon និងរកឃើញបំពង់ដែលមានទឹកកាម បន្ទាប់ពីពួកគេប្រទះឃើញបុរសម្នាក់នោះ បានឆ្លងកាត់ព្រំដែនដោយយួរថង់ដ៏ធំមួយជាច្រើនដង។
ក្រោយពីការសាកសួរពីមន្ត្រីប៉ូលិស បុរសម្នាក់នោះ បានសារភាពថា គាត់បានទិញទឹកកាមពីបុរសចិន និងវៀតណាម ដើម្បីយកទៅលក់ឲ្យគ្លីនិកមួយ នៅប្រទេសឡាវ ១២ ដង ព្រមទាំងលក់ឲ្យមន្ទីរពេទ្យ និងគ្លីនិកមួយ នៅក្នុងប្រទេសកម្ពុជា ១៣ ដង ចាប់តាំងពីឆ្នាំមុនមកម្លេះ៕
មតិយោបល់