ព័ត៌មានសុខភាព

ប្រើតែស្លាបព្រាធ្វើតេស្តសុខភាព ក៏អាចដឹងថាអ្នកកំពុងឈឺអ្វីដែរ

ការតាមដានសុខភាពពិតជាមានសារៈសំខាន់​ខ្លាំងណាស់​សម្រាប់មនុស្ស​គ្រប់រូប ផ្ទុយទៅវិញ​មនុស្សភាគច្រើន​តែងតែ​ព្រងើយកន្តើយ ហើយស្ទើរតែមួយជីវិត​មិនទាន់បាន​ទៅពិនិត្យ​ម្តងផង លុះត្រាតែធ្លាក់ខ្លួនឈឺ។

បើយោងតាមគេហទំព័រ Brightside បានបង្ហាញថា អ្នកអាច​សាកល្បងវិធីសាមញ្ញាៗ​ដោយខ្លួនឯង ក៏អាចដឹង​ពីបញ្ហា​នៅក្នុងរាងកាយ​ដែរ។

១. យកស្លាបព្រាដែក ទៅត្រដុសលើអណ្តោត ហើយត្រង់ទឹកមាត់ចូលក្នុងស្លាបព្រា។
២.យកស្លាបព្រានោះ ទៅដាក់ក្នុងថង់ប្លាស្ទិចដែលមានពណ៌ថ្លាឆ្លុះឃើញផ្ទៃខាងក្នុង បន្ទាប់មកដាក់វានៅក្រោមពន្លឺព្រះអាទិត្យ។
៣.រងចាំរយៈពេល ១នាទី ដើម្បីពិនិត្យមើលស្លាបព្រានោះ។

ប្រសិនបើស្លាបព្រាគ្មានស្នាមប្រឡាក់ ឬធំក្លិនអាក្រក់នោះទេ មានន័យថា សរីរាង្គក្នុងរាងកាយរបស់អ្នកគ្មានបញ្ហាអ្វីឡើយ។

ប្រសិនបើធំក្លិន
ធំក្លិនអាក្រក់ខ្លាំងៈ អ្នកកំពុងតែមានបញ្ហាសួត ឬក្រពះ
ធំក្លិនផ្អែមៈ អ្នកអាចកើតជំងឺទឹកនោមផ្អែម
ធំក្លិនឈួលដូចអាស៊ីតអាម៉ូញ៉ាក់ៈ អ្នកកំពុងតែមានបញ្ហាតម្រងនោម។

ប្រសិនបើមានស្នាមប្រឡាក់
ពណ៌ស ឬក៏ពណ៌លឿងក្រាស់ៈ អ្នកំពុងតែមានបញ្ហាក្រពេញទីរ៉ូអ៊ីត
ពណ៌ស្វាយៈ អ្នកកំពុងតែជួបជំងឺសួត ឈាមរត់មិនល្អ កម្រិតកូឡេស្តេរ៉ុលឡើងខ្ពស់
ពណ៌សៈ អ្នកកំពុងតែបញ្ហាឆ្លងមេរោគលើផ្លូវដង្ហើម
ពណ៌ទឹកក្រូចៈ អ្នកកំពុងតែមានជំងឺតម្រងនោម។

សូមចាំថា ប្រសិនបើអ្នកធ្វើការសាកល្បងឃើញ​ចំណុចគួរឲ្យសង្ស័យ​ដូចខាងលើនេះ ត្រូវទៅពិនិត្យ​សុខភាព​ជាមួយនឹង​ជំនាញ​បន្ថែមទៀត ដើម្បីឲ្យកាន់តែច្បាស់៕

មតិយោបល់