បរទេស៖ សាច់ទាមានផ្ទុកបរិមាណប្រូតេអ៊ីន, ជាតិដែក, កាល់ស្យូម, ផូស្វ័រ, វីតាមីន A, វីតាមីន B1, វីតមីន D… ចាំបាច់បំផុតសម្រាប់សុខភាព និងការឡើងទម្ងន់។
ការទទួលទានសាច់ទា អាចគាំទ្រដល់ការព្យាបាលជំងឺសសៃឈាមបេះដូង, ជំងឺរបេង និងជំងឺមហារីក។ ជាពិសេសសម្រាប់អ្នកដែលមានរាងកាយចុះខ្សោយ, បាត់បង់ចំណង់អាហារ, គ្រុនក្តៅ, ហើម, ស្ត្រីដែលមានដំណើររដូវតិច…។
ទាំងអស់នេះហើយ គឺជាអត្ថប្រយោជន៍ដែលបានមកពីការបរិភោគសាច់ទា ប៉ុន្តែចំពោះអ្នកដែលកើតមានជំងឺមួយចំនួន មិនគួរបរិភោគសាច់ទានោះទេ ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរឡើង។
អ្នកដែលមិនគួរបរិភោគសាច់ទា
អ្នកជំងឺរលាកសន្លាក់៖ អ្នកដែលមានជំងឺរលាកសន្លាក់ មិនគួរបរិភោគសាច់ទានោះទេ ព្រោះសាច់ទាមានផ្ទុកសារធាតុ Purines កម្រិតខ្ពស់ អាចបង្កើនអាស៊ីតអ៊ុយរិកនៅក្នុងរាងកាយ។
អ្នកដែលទើបនឹងវះកាត់ថ្មីៗ៖ ក្រុមអ្នកជំងឺទាំងនេះគួរតែចៀសវាងសាច់ទា ព្រោះវាធ្វើឲ្យមុខរបួសរីកមិនងាយជា។
អ្នកដែលខ្សោយប្រព័ន្ធរំលាយអាហារ៖ សាច់ទាជាប្រភេទសាច់ដែលមានភាពត្រជាក់ ដូច្នេះអ្នកដែលមានសសៃឈាមរត់មិនល្អ, អ្នកដែលខ្សោយប្រព័ន្ធរំលាយអាហារ, តម្រងនោម, ប្រព័ន្ធភាពស៊ាំ… មិនគួរបរិភោគច្រើនពេកទេ។ ប្រសិនបើរាងកាយរបស់អ្នកត្រជាក់ នឹងទទួលគ្រោះថ្នាក់កាន់តែខ្លាំង។
ចំណាំ៖ អាហារដែលមិនគួររិភោគជាមួយសាច់ទា
– អ្នកមិនគួររិភោគសាច់ទាក្នុងពេលដំណាលគ្នាជាមួយនឹងសាច់អណ្តើកនោះទេ ព្រោះវាអាចកាត់បន្ថយតម្លៃអាហាររូបត្ថម្ភរបស់អាហារ។
– ខណៈដែលបរិភោគសាច់ទា អ្នកមិនងគួរបរិភោគស៊ុតរបស់វា, ផ្លែប៊ឺរី, Plum… ព្រោះវាអាចធ្វើឲ្យក្នុងខ្លួនរបស់អ្នកក្តៅអន្ទះអន្ទែង៕
មតិយោបល់