ការសិក្សាថ្មីៗជាច្រើនបានរកឃើញថា ឆ្នាំព្យាបាលជំងឺមហារីកចំនួន ២៧ប្រភេទ នៅក្នុងចំណោម ៤៨ប្រភេទ ដែលទទួលអាជ្ញាប័ណ្ណនៅអឺរ៉ុបមិនមានឥទ្ធិពលក្នុងការសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺបានឡើយ។
បើយោងតាមការស្រាវជ្រាវបានចុះផ្សាយក្នុងទស្សនាវដ្ដតី BMJ Magazine បង្ហាញថា ក្នុងចំណោមថ្នាំមហារីកទាំង ៤៨ប្រភេទ ដែលបានអនុម័តដោយទីភ្នាក់ងារឱសថអឺរ៉ុបហៅកាត់ថា(EMA) ក្នុងអំឡុងឆ្នាំ ២០០៩ ដល់ ២០១៣ មានចំនួន៥៧ភាគរយត្រូវបានគេសង្ស័យថា គ្មានប្រសិទ្ធភាព។
ការស្រាវជ្រាវដែលធ្វើឡើងដោយអ្នកជំនាញនៅមហាវិទ្យាល័យ Royal College of London និង London School of Economics បានបង្ហាញថា ថ្នាំព្យាបាលជំងឺមហារីកដែលមានលក់នៅលើទីផ្សាភាគច្រើន មានប្រសិទ្ធិភាពតិចតួចណាស់ក្នុងការបង្កើនគុណភាពនៃសុខភាពរបស់អ្នកជំងឺ។
ថ្នាំចំនួន ៤៨ប្រភេទ ដែលទីភ្នាក់ងារឱសថអឺរ៉ុប បានគ្រប់គ្រងក្នុងអំឡុងឆ្នាំ ២០០៩ ទៅ ២០១៣ ត្រូវបានប្រើប្រាស់ដើម្បីព្យាបាលជំងឺ ៦៨ករណីខុសៗគ្នា។ ការសិក្សាដែលបានពិនិត្យទៅលើប្រសិទ្ធភាពនៃថ្នាំបានរកឃើញថា មាន ៣៥ភាគរយដែលមានសុខភាពប្រសើរឡើង ៣៣ភាគរយទៀតមិនមានភាពប្រសើរឡើងនោះទេ ប៉ុន្តែមានត្រឹមតែ១០ភាគរយប៉ុណ្ណោះដែលមានជីវិតល្អប្រសើរឡើងវិញ។
បន្ទាប់ពីការតាមដានអស់រយៈពេល ៣ទៅ៨ឆ្នាំ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ៤៩ភាគរយនៃអ្នកជំងឺដែលបានប្រើប្រាស់ថ្នាំ មិនមានសុខភាព និងគុណភាពនៃជីវិតប្រសើរឡើងច្បាស់លាស់នោះទេ។
លោក Carl Heneghan ជាសាស្ត្រាចារ្យផ្នែកឱថសនៅសាកលវិទ្យាល័យ Oxford University បាននិយាយថា ថ្នាំដែលមិនមានប្រសិទ្ធភាពសម្រាប់អ្នកជំងឺត្រូវបានគេយកមកពិចារណាឡើងវិញ ហើយវាយតម្លៃយ៉ាងម៉ត់ចត់អំពីដំណាក់កាលដែលត្រូវផ្គត់ផ្គង់៕
ប្រភព៖ soha
មតិយោបល់