តើអ្នកចង់បានស្នាមញញឹមប្រកបទៅដោយភាពស្រស់ស្អាតមែនទេ? ដើម្បីសម្រេចបំណងមួយនេះ មនុស្សភាគច្រើនតែងតែសុំជំនួយពីទន្តពេទ្យ។ ប៉ុន្តែ ក្រៅពីជម្រើសមួយនេះ អ្នកក៏អាចប្រើវិធីធម្មជាតិដោយខ្លួនឯងក៏អាចជួយឲ្យធ្មេញសស្អាតសបានដែរ។ បើយោងតាមគេហទំព័រ wittyfeed បានបង្ហាញថា វិធីសាស្ត្រធម្មជាតិទាំងអស់នោះ ពិតជាមានប្រសិទ្ធភាពក្នុងការសម្អាតស្នឹមពណ៌លឿងនៅជាប់នឹងធ្មេញ ហើយងាយស្រួលរកថែមទៀត។

១.សំបកចេក
ឈប់គិតថាសំបកចេកគ្មានប្រយោជន៍ទៀតទៅ វាអាចជួយសម្អាតធ្មេញឲ្យសស្អាតបាន។ អ្នកគ្រាន់តែយកសំបកចេកផ្នែកខាងក្នុងត្រដុសនៅលើធ្មេញឲ្យសព្វកន្លែង បន្ទាប់មកទុក៥ទៅ៧នាទី ទើបលាងសម្អាតចេញ។ អនុវត្តបែបនេះមួយថ្ងៃឲ្យបាន២ទៅ៣ដង ធ្មេញរបស់អ្នកនឹងសស្អាតដូចធម្មជាតិ។
២.ប្រេងដូង
ប្រើប្រេងដូងទៅជូតសម្អាតលើធ្មេញឲ្យសព្វ រួចរងចាំ១៥ទៅ២០នាទី។ បន្ទាប់មកប្រើច្រាស់ដុសសម្អាតដោយយកចិត្តទុកដាក់បំផុត។ អនុវត្តបែបនេះជារៀងរាល់ថ្ងៃ អ្នកនឹងឃើញភាពខុសប្លែកពេលដែលបានប្រើប្រាស់១សប្តាហ៍ដំបូង។
៣.ជីនាងវង
បេះស្លឹកជីនាងវង ១០ទៅ១៥សន្លឹកបុកឲ្យម៉ត់ រួចប្រើច្រាស់ដុសដូចប្រើថ្នាំដុសធ្មេញធម្មតា។ អ្នកត្រូវព្យាយាមអនុវត្តមួយថ្ងៃឲ្យបានពីរដង គឺពេលព្រឹកនឹងពេលល្ងាច ធ្មេញរបស់អ្នកនឹងសស្អាត ហើយមានសុខភាពល្អថែមទៀត។
ក្នុងចំណោមវិធីសាស្ត្រធម្មជាតិទាំង៣នៅខាងលើនេះ អ្នកអាចប្រើប្រាស់មួយណាក៏បានដែរ ប្រសិនបើអ្នកគិតថាងាយស្រួល៕
មតិយោបល់