ព័ត៌មានសុខភាព

ញ៉ាំអាហារពេលល្ងាចឆ្អែតពេក អាចធ្វើប្រឈមនឹងជំងឺ២យ៉ាង

នៅក្នុងចំណោមអាហារទាំង៣ពេល យើងត្រូវយកចិត្តទុកដាក់ចំពោះអាហារពេលល្ងាចបន្តិច ព្រោះវាអាចធ្វើឲ្យយើងមានសុខភាពល្អ ហើយក៏អាចធ្វើឲ្យយើងប្រឈមនឹងជំងឺផងដែរ។

មានមនុស្សមួយចំនួនចូលចិត្តទទួលទានអាហារពេលល្ងាចឆ្ងាញ់ៗ ហើយច្រើន ក្រោយពេលបំពេញការងារហត់នឿយពេញមួយថ្ងៃ។ ក៏ប៉ុន្តែទម្លាប់មួយនេះ មិនត្រឹមត្រូវឡើយ ព្រោះវាអាចបណ្តោលឲ្យអ្នកប្រឈមនឹងជំងឺ២យ៉ាង។

កើតជំងឺធាត់ ឬលើសទម្ងន់
បើយោងតាមស្ថិតិបានឲ្យដឹងថា ៩០ភាគរយនៃមនុស្សដែលមានជំងឺធាត់ ដោយសារតែការហូបចុកច្រើនហួសកម្រិត និងអសកម្ម ដែលនាំឲ្យជាតិខ្លាញ់កើនឡើងកាន់តែច្រើននៅក្នុងរាងកាយ។

មិនតែប៉ុណ្ណោះ ការស្ទត់មតិបានរកឃើញទៀតថា មនុស្សជាច្រើនសូវខ្វល់ខ្វាយជាមួយនឹងការទទួលទានអាហារពេលព្រឹក និងថ្ងៃត្រង់ឡើយ ហើយបែរជាមកសរុបនៅពេលល្ងាចវិញ។ ទម្លាប់នេះហើយ ដែលធ្វើឲ្យអ្នកធាត់ដោយមិនដឹងខ្លួន ព្រោះជាតិខ្លាញ់កើនឡើងលើសកម្រិត ។

ងាយនឹងកើតជំងឺមហារីកពោះវៀនធំ
ជាតិខ្លាញ់ឆ្អែត នៅក្នុងរាងកាយនឹងជួយជំរុញដល់ការបញ្ចេញអាំងស៊ុយលីន ដែលអាចបណ្តាលឲ្យមានបន្ទក់ធ្ងន់ដល់ការរំលាយអហារ និងបណ្តោលឲ្យកើតជំងឺទឹកនោមផ្អែម។

ប្រសិនបើអ្នកញ៉ាំអាហារ ដែលមានជាតិប្រូតេអ៊ីនច្រើនពេក ដូចជា សាច់សត្វ… រាងកាយមិនអាចរំលាយអស់ទាំងស្រុងនោះឡើយ ហើយវានឹងបង្កទៅជាជាតុពុលដែលបង្កើនហានិភ័យនៃជំងឺមហារីកពោះវៀនធំ៕

ដូច្នេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់មិនមានន័យថា អ្នកត្រូវតមអាហារពេលល្ងាចនោះទេ គឺទទួលទានក្នុងកម្រិងមធ្យម តែកុំឆ្អែតខ្លាំងពេក៕

ដកស្រង់ពី៖ soha

មតិយោបល់