ព័ត៌មានអន្តរជាតិ

រុស្ស៊ី សម្ញែងគ្រឿងសព្វាវុធទំនើបៗ ក្នុងក្បួនព្យុហយាត្រាដ៏ធំបំផុត នៅថ្ងៃអបអរខួបជ័យជំនះ

រុស្ស៊ីៈ នៅថ្ងៃប្រារព្ធទិវាជ័យជំនះលើកទី៧២ នៃការចុះចាញ់របបណាស៊ីអាល្លឺម៉ង ក្នុងឆ្នាំ១៩៤៥ ដែលបានធ្វើទ្បើងនៅទូទាំងប្រទេសរុស្ស៊ី គេសង្កេតឃើញរដ្ឋាភិបាលវិមានក្រឹមទ្បាំង បានបង្ហាញគ្រឿងសព្វាវុធ ទំនើបៗជាច្រើន ក្នុងក្បួនព្យុហយាត្រាដ៏ធំបំផុត។ នេះបើយោងតាមរយៈ សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧។

កងកម្លាំងយោធា រាប់ពាន់នាក់ និងគ្រឿងសញ្វវុធ ទំនើបៗជាច្រើន មានដូចជា រថពាសដែក យន្តហោះចម្បាំង ជាដើម ត្រូវបានដាក់បង្ហាញអំទ្បុងពេលក្បួនព្យុហយាត្រា ក្នុងការសម្ញែងសាច់ដុំលើវិស័យយោធា របស់ប្រទេសនេះ ដែលបានធ្វើឡើងនៅទីលាន Red Square ក្នុងទីក្រុងម៉ូស្កូ កាលពីថ្ងៃសៅរ៍ ។

សម្រាប់ទិវាអបអរខួបជ័យជំនះនេះ គឺមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗ ពីបណ្តាប្រទេសជាច្រើនរួមមាន ប្រធាធិបតី ប្រទេសចិន ឥណ្ឌា ប្រធានអង្គការសហប្រជាជាតិ និងប្រមុខរដ្ឋជាច្រើននាក់ទៀត មកពីបណ្តាលប្រទេស ក្នុងទ្វីបអាហ្វ្រិក៕

មតិយោបល់