បរទេសៈ ជាធម្មតាការហូរឈាមតាមច្រមុះកើតឡើងចំពោះរន្ធចម្រុះតែម្ខាងប៉ុណ្ណោះ ប៉ុន្តែប្រសិនបើធ្ងន់ធ្ងរ ឈាមនឹងចាល់ហូរចេញតាមរន្ធច្រមុះម្ខាងទៀត។ ដូច្នោះ តើមានវិធីអ្វី ដែលអាចជួយដោះស្រាយភ្លាមៗ នៅពេលមានករណីនេះកើតឡើង?
វិធីមិនអត់នោះទេ! អ្នកអាចអនុវត្តតាមវិធីសាស្ត្រខាងក្រោម វានឹងជួយដោះបញ្ហាបានភ្លាម៖
វិធីសង្គ្រោះ៖
- អង្គុយឲ្យត្រង់ខ្លួន ហើយអោនទៅមុខបន្តិច។ កុំងើយក្បាលមកក្រោយឲ្យសោះ ព្រោះវាអាចបង្កគ្រោះថា្នក់ និងនាំឲ្យក្អួតថែមទៀត។
- យកម្រាមដៃពីរសង្កត់ផ្នែកទន់ៗនៅក្រោមឆ្អឹងក្តោងច្រមុះ។
- ធ្វើបែបនេះឲ្យបាន ៥ ទៅ ១០នាទី ហើយដកដង្ហើមតាមមាត់។
- ព្រលែងដៃរបស់អ្នកចេញវិញ និងអង្គុយនៅស្ងៀម ៥នាទី។
- ព្យាយាមធ្វើម្តងទៀតរហូតដល់ឈាមឈប់ហូរ។
ចំណាំ៖ កុំងើយក្បាលរបស់អ្នកមកក្រោយឲ្យសោះ ឬកុំឱនក្បាលទៅក្រោមចន្លោះជើង ហើយក៏កុំព្យាយាមញើសឈាមចេញពីច្រមុះដែរ។
ចូរចង់ចាំថា អ្នកត្រូវសុំការណែនាំពីគ្រូពេទ្យភ្លាម ប្រសិនបើ៖
- កុមារក្រោមអាយុ ២ឆ្នាំ មានការហូរឈាមច្រមុះ
- អ្នកដែលឧស្សាហ៍ហូរឈាមច្រមុះទៀងទាត់
- ហូរឈាមម្តងៗរយៈពេល ២០នាទីទើបបាត់
- ហូរឈាមធ្ងន់ធ្ងរ និងបាត់បង់ឈាមច្រើន
- ពិបាកក្នុងការដកដង្ហើម
- លេបឈាមចូលក្នុងពោះ បណ្តោលឲ្យអ្នកក្អួត
- ហូរឈាមច្រមុះបន្ទាប់ពីរបួសធ្ងន់ធ្ងរ (ឧទារហណ៍ គ្រោះថ្នាក់ចរាចរណ៍)។
មតិយោបល់