ព័ត៌មានសុខភាព

ញ៉ាំឪឡឹកហើយភ្លាម កុំទាន់ទទួលទានទឹកឲ្យសោះ

ជាធម្មតា បន្ទាប់ទទួលទានអាហាររួច គ្រប់គ្នាប្រាកដជាទម្លាប់​ផឹកទឹកតាមក្រោយ ប៉ុន្តែប្រសិនបើអ្នក​ផឹកទឹកភ្លាមៗ​បន្ទាប់ពី​ទទួលទាន​អាហារ​ដែលមានជាតិ​ទឹកច្រើន កម្រិត pH ក្នុងរាងកាយច្បាស់ជា​រងនូវការ​ខូចខាត។

បើយោងតាមគេហទំព័រ soha បានចុះផ្សាយកាល​ពីពេលថ្មីៗនេះថា ការផឹកទឹកបន្ទាប់ពីទទួលទាន​ឪឡឹករួច អាច​បង្កឲ្យកម្រិត pH របស់ប្រព័ន្ធរំលាយអាហារ​ចុះខ្សោយ ហើយដំណើរការ​រំលាយអាហារ​ក៏មានភាពលំបាកដែរ។ ចំណែកឯ​សារធាតុចិញ្ចឹម​មួយចំនួន​នឹងត្រូវ​បានបម្លែងទៅ​ជាសារធាតុពុល ដែលបង្កឲ្យប៉ះពាល់​ដល់សុខភាព​ដោយ​មិនដឹងខ្លួន។ លើសពីនេះ​ទៅទៀត អ្នកអាច​កើតមាន​បញ្ហារាករួស ដោយសារតែពោះវៀន​មិនទម្លាប់ទទួលយក​របបអាហារបែប​នេះ។

ផ្ទុយទៅវិញប្រសិនបើអ្នកទទួលទាន​ផ្លែឪឡឹកបាន​ត្រឹមត្រូវ វាអាចជួយជំរុញបន្ថែម​ដល់ការរំលាយ​ឲ្យកាន់តែប្រសើរ។ ដូច្នេះ​ដើម្បី​សុវត្ថិភាព អ្នកគួរតែផឹកទឹក​ក្រោយពេល​ទទួលទាន​ឪឡឹក​ប្រហែលជា ៣០ទៅ៤០នាទី៕

មតិយោបល់