ព័ត៌មានសុខភាព

លក្ខណៈសម្បត្តិ ៧ចំណុច ដែលគ្រប់គ្នាគួរតែទិញទឹកអំពៅផឹករាល់ថ្ងៃ

ទឹកអំពៅ គឺជាភេសជ្ជៈធម្មជាតិមួយប្រភេទដែលមានភាពពេញនិយមបំផុតសម្រាប់មនុស្សគ្រប់វ័យ ព្រោះវាមានរសជាតិផ្អែមឆ្ងាញ់ ជាពិសេសនារដូវក្តៅតែម្តង។ ប៉ុន្តែអ្នកដឹងទេថា ក្រៅពីជាភេសជ្ជៈដ៏ផ្អែមឆ្ងាញ់ តើទឹកអំពៅមានអត្ថប្រយោជន៍អ្វីខ្លះសម្រាប់រាងកាយ?

ទឹកអំពៅ មានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗដូចជា ការបូនអ៊ីដ្រាត ប្រូតេអ៊ីន និងសារធាតុរ៉ែរួមមាន ផូស្វ័រ ជាតិកាល់ស្យូម ជាតិដែក ស័ង្កសី និងប៉ូតាស្យូម។ ការទទួលទានទឹកអំពៅដោយគ្មានបន្ថែមជាតិស្ករ មានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាព។

ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិពិសេសទាំង ៧ចំណុចនៃការទទួលទានទឹកអំពៅជាប្រចាំ៖

១.កាត់បន្ថយកូឡេស្តេរ៉ុល
ការទទួលទានទឹកអំពៅ អាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលអាក្រក់ LDL ដែលអាចជួយឲ្យអ្នកជៀសផុតពីបញ្ហាបេះដូង ព្រមទាំងជំងឺសរសៃឈាមបេះដូង។

២.ពង្រឹងឆ្អឹង និងធ្មេញឲ្យកាន់តែរឹងមាំ
ទឹកអំពៅ ត្រូវបានគេរកឃើញថា សម្បូរទៅដោយជាតិកាល់ស្យូម ដែលអាចជួយអភិវឌ្ឍឆ្អឹង និងធ្មេញឲ្យកាន់តែមានភាពរឹងមាំ។

៣.កម្ចាត់ក្លិនមាត់
តើអ្នកកកំពុងតែជួបបញ្ហាដង្ហើមអាក្រក់មែនទេ? ចាប់ផ្តើមទទួលទានទឹកអំពៅឥឡូវនេះក្លិនអាក្រក់នឹងកម្ចាត់ចេញពីមាត់របស់អ្នកជាមិនខាន។ ទឹកអំពៅត្រូវបានគេស្គាល់ថា ជាប្រភពនៃសារធាតុរ៉ែដ៏សម្បូរបែប ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង និងរក្សាសុខភាពមាត់ធ្មេញ។

៤.ពង្រឹងប្រព័ន្ធភាពស៊ាំ
ទឹកអំពៅ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចប្រឆាំងនឹងជំងឺឆ្លង ព្រមទាំងរក្សាប្រព័ន្ធភាពស៊ាំកាន់តែខ្លាំង។ វាក៏អាចការពារថ្លើមប្រឆាំងនឹងជំងឺឆ្លងគ្រប់ប្រភេទ ដូជាជំងឺខាន់លឿងជាដើម។ ការទទួលទានទឹកអំពៅ អាចជួយបំពេញបន្ថែមសារធាតុចិញ្ចឹម និងប្រូតេអ៊ីនដែលបានបាត់បង់ ដើម្បីជួយជុលរាងកាយឡើងវិញ។

៥.ជួយប្រឆាំងនឹងជំងឺមហារីក
ទឹកអំពៅមានផ្ទុកសារធាតុរ៉ែដូចជា កាល់ស្យូម ម៉ាញ៉េស្យូម ប៉ូតាស្យូម ជាតិដែក និងម៉ង់ហ្គាណែស។ ជាពិសេសសារធាតុ Flavonoids ដែលមានសមត្ថភាពអាចការពារមិនឲ្យមានការអភិវឌ្ឍកោសិកាមហារីកសុន់ និងមហារីកក្រពេញប្រូស្តាត។

៦.ទប់ទល់ជំងឺទឹកនោមផ្អែម
ទឹកអំពៅ ពិតជាល្អបំផុតសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម ព្រោះវាផ្ទុកសារធាតុកាបូនអ៊ីដ្រាតទាប និងមានជាតិស្ករធម្មជាតិដែលអាចរារាំងដល់កម្រិតជាតិស្ករនៅក្នុងឈាមរបស់អ្នកជំងឺមិនឲ្យឡើងខ្ពស់។

៧.ជួយរំលាយអាហារ
អ្នកដែលមានបញ្ហារំលាយអាហារគួរតែពិចារណាចំពោះការទួលទានទឹកអំពៅជារៀងរាល់ថ្ងៃ។ ដោយសារតែគុណសម្បត្តិនៃសារធាតុ laxative នៅក្នុងទឹកអំពៅ អាចជួយដល់ចលនារបស់ពោះវៀន បញ្ឈប់បញ្ហាទល់លាមក ហើមពោះ និងរមួលក្រពើ។ ទឹកអំពៅក៏មានផ្ទុកសារធាតុប៉ូតាស្យូម ដែលអាចជួយរក្សាតុល្យភាពកម្រិត pH នៃក្រពះផងដែរ៕

ប្រភព៖ boldsky

មតិយោបល់