ការដុះរោមជុំវិញចុងសុដន់តិចតួច គឺជារឿងធម្មតានោះទេសម្រាប់ស្ត្រីគ្រប់រូប។ ក៏ប៉ុន្តែប្រសិនបើរោមចេះតែដុះច្រើនឡើងខុសពីធម្មតា ហើយរីករាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយ នោះទើបជាបញ្ហាធំ។
ស្ត្រីដែលដុះរោមច្រើននៅលើដើមទ្រូង គឺបណ្តោលមកពីជំងឺម្យ៉ាងដែលគេហៅថា Polycystic ovary syndrome (ការកើនឡើងនៃអ័រម៉ូនបុរសនៅក្នុងខ្លួនមនុស្សស្រី)។ ចំណែកឯដើមចមនៃជំងឺនេះ គឺការខ្វះអ័រម៉ូន ឬអ័រម៉ូន testosterone នៅក្នុងខ្លួនមនុស្សស្រីមានកម្រិតខ្ពស់ពេក។
រោគសញ្ញានៃជំងឺ Polycystic ovary syndrome រួមមាន ដុះរោមច្រើនលើផ្ទៃមុខ ឈឺអាងត្រគាក រដូវមិនទៀង ហូរឈាមច្រើនពេលមករដូវ ឡើងទម្ងន់ខ្លាំង និងមានបញ្ហាពិបាកយកកូន។ លើសពីនេះទៅទៀត ស្ត្រីដែលដុះរោមច្រើនលើដើមទ្រូង អាចប្រឈមនឹងជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងមហារីកស្បូនថែមទៀត។
ដូច្នេះ បើអ្នកសង្កេតឃើញមានរោគសញ្ញានៃការដុះរោមខុសប្រក្រតីនៅលើដើមទ្រូង អ្នកគួរតែប្រញាប់ទៅជួបពេទ្យរោគស្ត្រីជាបន្ទាន់៕
ប្រភពៈ yourstylishlife & healthylifehouse
មតិយោបល់