បើយោងតាមលោកវេជ្ជបណ្ឌិតនៃវិទ្យាស្ថាន Medical Sciences នៅប្រទេសឥណ្ឌាបានបង្ហាញថា ការជក់បារីមិនត្រឹមតែធ្វើឲ្យកើតជំងឺមហារីកសួតប៉ុណ្ណោះទេ សូមតែភ្នែកក៏អាចខ្វាក់បានដែរ ប្រសិនបើការជក់បារីរយៈពេលច្រើនឆ្នាំ។
ការស្រាវជ្រាវច្រើនក៏បានបង្ហាញថា អ្នកដែលមានទម្លាប់ជក់បារីមានឱកាសខ្ពស់ក្នុងការកើតជំងឺឡើងបាយភ្នែក បើធៀបទៅនឹងអ្នកដែលមិនជក់បារី។ ការជក់បារីរយៈពេល ៥ឬ១០ឆ្នាំ អាចជះឥទ្ធពលយ៉ាងធ្ងន់ធ្ងរទៅលើសរសៃភ្នែក ហើយអាចនាំឲ្យបាត់បង់ភ្នែកថែមទៀត។
មនុស្សភាគច្រើនដឹងត្រឹមថា ការជក់បារីអាចបណ្តោលឲ្យកើតជំងឺសរសៃឈាមបេះដូង និងជំងឺមហារីកសួត ក៏ប៉ុន្តែពួកគេមិនដឹងថា ការជក់បារីអាចធ្វើឲ្យប៉ះពាល់ដល់ភ្នែកនោះទេ។ ក្រុមវេជ្ជបណ្ឌិតបានបន្ថែមទៀតថា អ្នកដែលជក់បារី អាចមានបញ្ហាភ្នែក និងខ្វាក់ភ្នែកជារៀងរាល់ឆ្នាំ ប្រហែលជា៥ភាគរយនៃករណីទាក់ទងទៅបារីទាំងអស់។
ហេតុដូច្នេះហើយ អ្នកគួរតែកាត់បន្ថយការជក់បារី ឬរកវិធីផ្សេងៗដើម្បីផ្តាច់បារីតែម្តង គឺកាន់តែប្រសើរ៕
ប្រភពៈ boldsky
មតិយោបល់