ល្ហុងទុំមិនត្រឹមតែសម្បូរទៅដោយជាតិសរសៃដែលល្អម្រាប់ក្រពះពោះវៀននោះទេ វាថែមទាំងអាចជួយថែរក្សាសម្រស់ឲ្យស្រស់ស្អាត ហើយក្មេងជាងវ័យថែមទៀត។ បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា អ្នកអាចប្រើប្រាស់ល្ហុងទុំតែមួយមុខគត់ ឬលាយជាមួយនឹងទឹកឃ្មុំ គឺកាន់តែមានប្រសិទ្ធភាព។ ខាងក្រោមនេះ គឺជាវិធីប្រើល្ហុងទុំ ដើម្បីកាត់បន្ថយការកើតមុន និងថែបំប៉នផ្ទៃមុខឲ្យក្មេងជាងវ័យ។
១.វិធីធ្វើឲ្យស្បែកមុខក្មេងជាងវ័យ
ល្ហុងទុំ គឺជាឱសថដ៏អស្ចារ្យក្នុងការកម្ចាត់កោសិកាចាស់ៗដែលងាប់ ស្នាមអុជខ្មៅ និងភាពជ្រីវជ្រួញផងដែរ។ សូមយកល្ហុងទុំដែលកិនម៉ត់ក្លាយជាល្បាយ លាយជាមួយនឹងទឹកឃ្មុំក្នុងបរិមាណស្មើគ្នា។ បន្ទាប់មកម៉ាស្សាលើផ្ទៃមុខចំនួន ១៥នាទី ទើបលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។ អ្នកត្រូវព្យាយាមអនុវត្តបែបនេះជាប្រចាំ ផ្ទៃមុខនឹងឆាប់ក្មេងជាងវ័យដូចបំណង។
២.វិធីកាត់បន្ថយការកើតមុន
ល្ហុងទុំមានផ្ទុកអង់ហ្ស៊ីមពីធម្មជាតិ ដែលអាចជួយកម្ចាត់មុន និងកាត់បន្ថយការកើតមុនយ៉ាងមានប្រសិទ្ធភាព។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកគ្រាន់តែយកល្ហុងទុំកិនឲ្យម៉ត់ក្លាយជាក្លាយ បន្ទាប់មកលាបនៅលើផ្ទៃមុខរាល់មុនពេលចូលគេងជាប្រចាំ ហើយរយៈពេល១៥នាទីក្រោយ ទើបលាងសម្អាតចេញជាមួយនឹងទឹកក្តៅឧណ្ឌៗជាការស្រេច៕
ប្រភពៈ boldsky
មតិយោបល់