ព័ត៌មានសុខភាព

ទទួលទានស្ទើរាល់ថ្ងៃ តែមិនដឹងថាវាអាចបង្កឲ្យកើតជំងឺមហារីកសុដន់សោះ!

ថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា អ្នកដែលទទួលទានទឹកដោះគោ ៣កែវក្នុងមួយថ្ងៃ មានហានិភ័យវិវត្តទៅរកជំងឺមហារីកសុដន់ ៣ដង បើធៀបទៅនឹងអ្នកដែលមិនទទួលទានសោះ ឬទទួលទានតិចតួច។ តាមស្ថិតិបានបង្ហាញទៀតថា អត្រានៃជំងឺមហារីកសុដន់បានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក្រុមអ្នកជំនាញជឿជាក់ថា ហេតុផលគឺបណ្តោលមកពីការប្រើប្រាស់ទឹកដោះគោ និងផលិតផលទឹកដោះគោផ្សេងៗ។

ប្រទេសដែលមានអត្រាជំងឺមហារីកសុដន់ ខ្ពស់ជាងគេ គឺសហរដ្ឋអាមេរិក កាណាដា ហ្វីលីពីន ស៊ុយអែត និងចក្រភពអង់គ្លេស។ ប្រទេសទាំងនេះ ជាប្រទេសដែលផលិត និងប្រើប្រាស់ទឹកដោះគោ ច្រើនជាងគេបំផុតនៅលើពិភពលោក។

លើសពីនេះទៅទៀត អ្នកវិទ្យាសាស្ត្របានរកឃើញថា នៅក្នុងប្រទេសដែលមានការទទួលទានទឹកដោះគោ កម្រិតទាប ក៏មានអត្រាមហារីកសុដន់ទាបដែរ។

តែគួរឲ្យស្តាយមនុស្សជាច្រើនមិនដឹងថា ទឹកដោះគោមានផ្ទុកអ័រម៉ូន និងសមាសធាតុផ្សេងៗទៀត ដែលបង្កឲ្យកើតជំងឺមហារីកនោះទេ។ ក្រៅពីនេះ វីតាមីន D ដែលមាននៅក្នុងទឹកដោះគោទាំងអស់ ក៏អាចធ្វើឲ្យស្ថានភាពជំងឺកាន់តែអាក្រក់ទៅៗ។ អ្នកឯកទេសខាងវេជ្ជសាស្ត្របានបង្ហាញថា អ្នកដែលទទួលរងពីជំងឺមហារីកសុដន់ ដោយសារតែប្រើវីតាមីន D សំយោគយ៉ាងច្រើនពេក។

ទោះជាយ៉ាងណាក៏ដោយ មានកត្តាជាច្រើនទៀតដែលអាចបង្កើនហានិភ័យនៃជំងឺមហារីកសុដន់ ដូចជាការប្រើប្រាស់ស្ករកែច្នៃច្រើនហួស របបអាហារគ្មានផាសុខភាព ទទួលទានបន្លែផ្លែឈើ និងត្រីតិច…។

ម្យ៉ាងវិញទៀត ស្ត្រីមួយចំនួនមិនបានដឹងថា ការពាក់អាវទ្រនាប់អាចបង្កើនហានិភ័យនៃជំងឺមហារីកសុដន់នោះទេ ជាពិសេស ចំពោះអាវទ្រនាប់រឹបតឹងពេក។ ដូច្នេះអ្នកជំនាញស្នើរឲ្យពាក់អាវទ្រនាប់រលុង និងដោះចេញនៅពេលយប់។ ការស្រាវជ្រាវមួយបង្ហាបញថា ស្ត្រីដែលពាក់អាវទ្រនាប់លើសពី ១២ម៉ោង មានឱកាសវិវត្តទៅជាជំងឺមហារីករហូតដល់ ២០ដង៕

ដកស្រង់ពី៖ myfitmagazine

មតិយោបល់