សុខភាពៈ រឿងរ៉ាវខោទ្រនាប់អ្នកប្រើប្រាស់គួរយល់ដឹងព្រោះ វាជាការសំខាន់ខ្លាំងណាស់ដែលមនុស្សគ្រប់រូបទាំង បុរសទាំងស្រ្តីត្រូវផ្លាស់ប្តូរខោទ្រនាប់ជារៀងរាល់ថ្ងៃ ជាពិសេសស្រ្តីមិនគួរមើលរំលងចំពោះបញ្ហានេះឡើយ ព្រោះវានឹងបណ្ដាលឲ្យកើតមានបញ្ហាជាច្រើនដូចជា ទី១
ការរមាស់គឺបណ្ដាលមកពីមួលហេតុជាច្រើន ហើយការរមាស់នេះផងដែលក៏បណ្ដាលមកពីជាតិសាប៊ូដែលនៅជាប់នឹងខោ ដោយសារលាងជម្រះមិនបានស្អាតល្អ។ ដូច្នេះស្រី្តត្រូវលាងជម្រៈ ខោពី២ទៅ៣ ដើម្បីឲ្យជ្រះសាប៊ូ។ ការលាងជម្រះច្រើនដងបែបនេះអាចជួយកម្ចាត់មេរោគនៅពែលដែលនៅសល់ក្រោយពេលបោកគក់។
ទី២ កន្ទួលនិងរលាកប្រសិនបើអ្នកមានការរមាស់ខ្លាំងហួសហេតុពេកវានឹងបណ្ដាលឲ្យមានដំបៅ ហើយការរមាស់បែបនេះ គឺបណ្ដាលមកពីខោកង្វក់។ បាក់តេរីនិងធូលីដែលជាប់នឹងខោ ជាមូលហេតុដែលធ្វើឲ្យឱ្យឆ្លងមេរោគដល់ប្រដាប់ភេទ និងការរលាកស្បែក។ ដើម្បីជៀសវាងបញ្ហានេះអ្នកត្រូវតែផ្លាស់ប្ដូរខោ និងបោកគក់ជារៀងរាល់ថ្ងៃ។
ទី៣ មិនប្ដូរខោទ្រនាប់ក្រោយពេលងូតទឹក មិនប្ដូរខោទ្រនាប់ក្រោយពេលងូតទឹក គឺជាសកម្មភាពដែលមិនត្រូវ ព្រោះប្រដាប់ភេទរបស់អ្នកត្រូវការខ្យល់បរិសុទ្ធ ដើម្បីឱ្យមានសុខភាពល្អ។ ដូច្នេះវាជាការសំខាន់ខ្លាំងណាស់ក្នុងការផ្លាស់ប្តូរខោជាប្រចាំ ព្រោះបើមិនដូច្នេះទេវានឹងបង្កឲ្យមានសំណើមហើយវានឹងបញ្ចេញក្លិនមិនល្អ។
ទី៤ អាចវិវត្តន៍ឲ្យមានការឆ្លងមេរោគកាន់តែខ្លាំងនៅពេលដែលអ្នកធ្វើលំហាត់ប្រាណច្រើនឬអ្នកបែកញើសច្រើន វានឹងបណ្តាលឱ្យមានសំណើមខ្លាំង ដូច្នេះហើយលក្ខខណ្ឌសំណើមនេះនឹងធ្វើពួកបាក់តេរីលូតលាស់យ៉ាងរហ័ស ដែលជាហេតុបណ្ដាលឲ្យមានការឆ្លងមេរោគ។
ទី៥ ឆ្លងមេរោគដល់បំពងបង្ហួរនោមនេះជាបញ្ហាមួយក្នុងចំណោមបញ្ហាធំបំផុតដែលស្ត្រីជួបប្រទះតាំងពីកុមារ ដោយវាបណ្ដាលឲ្យមានការឈឺចាប់ឬ ហួលនៅពេលនោម។ បាក់តេរីអាចរីករាលដាលដល់ទ្វារមាសនិងបំពងបង្ហួរនោមបានគ្រប់ពេលវេលា ហើយប្រសិនបើមិនបានព្យាបាលឱ្យបានឆាប់រហ័ស វានឹងធ្វើឲ្យរីករាលដាលដល់តំរងនោមជាមិនខាន។
តើអ្នកគួរតែប្ដូរខោក្នុងប៉ុន្មានដងក្នុងមួយថ្ងៃ?យោងតាមការសិក្សាជាច្រើនបានណែនាំថា ស្រ្តីត្រូវប្ដូរខោយ៉ាងហោចណាស់ម្ដងក្នុងមួយថ្ងៃ។ ប៉ុន្តែប្រសិនបើអ្នកបានធ្វើលំហាត់ប្រាណជាប្រចាំ អ្នកត្រូវតែផ្លាស់ប្ដូរខោក្នុងបន្ទាប់ពីហាត់ប្រាណរួច។ ម្យ៉ាងវិញទៀត ប្រសិនជាអ្នកតែងតែចេញក្រៅជារៀងរាល់ថ្ងៃ អ្នកត្រូវតែផ្លាស់ប្ដូរខោឲ្យបាន ២ដងក្នុងមួយថ្ងៃ ដើម្បីបង្ការការបញ្ហាប្លោកនោមនិងទ្វារមាស៕
មតិយោបល់