មហារីកតម្រងនោម ត្រូវបានគេចាត់ទុកជាជំងឺទូទៅជាប់លំដាប់ថ្នាក់ទី៧នៅក្នុងប្រទេស ចក្រភពអង់គ្លេស ហើយមានច្រើនជាង ១០.៤០០ករណី ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញជារៀងរាល់ឆ្នាំ។ រោគសញ្ញានៃជំងឺមហារីកប្លោកនោមរួចមាន ទឹកនោមមានលាយឈាម មានការឈឺចាប់ពេលនោម និងនោមញឹកញាប់។ ប្រសិនបើជំងឺឈានដល់ដំណាក់កាលប្រែប្រួល អាចបណ្តោលឲ្យមានការឈឺចាប់ឆ្អឹងខ្នង អាងត្រគាក និងស្រកទម្ងន់។ ខាងក្រោមនេះ គឺជាកត្តាធំៗដែលបង្កឲ្យកើតមានជំងឺមហារីកប្លោកនោម៖
ប្រវត្តិគ្រួសារ
ការស្រាវជ្រាវមួយបានបង្ហាញថា អ្នកដែលកើតក្នុងគ្រួសារធ្លាប់មានប្រវត្តិកើតជំងឺមហារីកប្លោកនោម អាចប្រឈមនឹងហានិភ័យខ្ពស់ជាងអ្នកធម្មតា ១,៨ដង។
អ្នកជក់បារី
ក្រុមអ្នកជំនាញជឿជាក់ថា នៅក្នុងចំណោមអ្នកជំងឺមហារីកប្លោកនោមទាំងអស់ គឺមាន៣ភាគដែលបង្កឡើងដោយសារតែការជក់បារី។ ព្រោះនៅក្នុងផ្សែងបារីមានផ្ទុកជាគីមីម្យ៉ាងដែលអាចជ្រាបចូលទៅក្នុងទឹកនោម និងត្រូវបានច្រោះដោយតម្រងនោម។ ដូច្នេះ មិនយូរមិនឆាប់ តម្រងនោមរបស់អ្នកច្បាស់កើតជំងឺមហារីកជាមិនខាន។
រាងកាយមានជាតិខ្លាញ់ច្រើនពេក
តាមការស្រាវជ្រាវមួយបង្ហាញថា ហានិភ័យនៃជំងឺប្លោកនោមមាន ១១ភាគរយ ចំពោះបុរសដែលលើសទម្ងន់។ ចំពោះមនុស្សដែលធាត់ក៏មានហានិភ័យកើតជំងឺមហារីកតម្រនោមខ្ពស់ជាងនារីធម្មតាដែរ។
ការប៉ះពាល់ជាមួយនឹងសារធាតុគីមី
អ្នកស្រាវជ្រាវជំងឺមហារីក ចក្រភពអង់គ្លេស មានប្រសាសន៍ថា ការប៉ះពាល់សារធាតុគីមី អាចប្រឈមនឹងហានិភ័យនៃជំងឺមហារីកប្លោកនោមច្រើនជាង ១ភាគ៤ ក្នុងចំណោមអ្នកកើតជំងឺទាំងអស់។ ឧស្សាហកម្មមួយចំនួន ជាចំណែកក្នុងការបង្កើនហានិភ័យនៃជំងឺមហារីកប្លោកនោមដូចជា ថ្នាំជ្រលក់ពណ៌ ផលិតផលប្លាស្ទិច…ជាដើម។
អ្នកជំងឺផ្សេងៗ
មនុស្សដែលកើតជំងឺ ទឹកនោមផ្អែម ការឆ្លងមេរោគលើផ្លូវបង្ហូរនោម ឬក្រួសក្នុងតម្រងនោមរ៉ាំរ៉ៃ អាចប្រឈមនឹងជំងឺមហារីកប្លោកនោមកម្រិតខ្ពស់។ ប៉ុន្តែ អ្នកជំនាញបាននិយាយាថា អ្នកជំងឺអាចមានសង្ឈឹមរស់រហូដល់ ៨០ភាគរយ ប្រសិនបើរោគសញ្ញានៃជំងឺមហារីកប្លោកនោមត្រូវបានគេព្យាបាលតាំងពីដំណាក់កាលដំបូង៕
មតិយោបល់