ព័ត៌មានសុខភាព

ដើម្បីមានសុខភាពល្អ តើទារកគួរទទួលទានស៊ុតមួយថ្ងៃប៉ុន្មានគ្រាប់?

នៅក្នុងចំណោមអាហារដែលមានផ្ទុកប្រូតេអ៊ីនខ្ពស់ ហើយងាយស្រួលក្នុងការស្រូប គឺ ស៊ុត។ ប្រូតេអ៊ីននៅក្នុង ស៊ុត អាចអនុញ្ញាតឲ្យរាងកាយស្រូបរហូតដល់ទៅ ១០០ភាគរយ ដែលមានភាពប្រហាក់ប្រហែលទៅនឹងប្រូតេអ៊ីន នៅក្នុងទឹកដោះគោ ដែរ ប្រសិនបើអ្នកដំណើរការចម្អិនបានត្រឹមត្រូវ។

លើសពីនេះទៅទៀត ស៊ុត មានផ្ទុកជាតិខ្លាញ់ វីតាមីន និងសារធាតុរ៉ែ ដែលមានសារៈសំខាន់ដល់ការអភិវឌ្ឍរបស់កុមារ។ មាតិកាស័ង្កសី និងវីតាមីនA នៅក្នុងស៊ុតមាន់ តម្លៃអាហារូបត្ថម្ភខ្ពស់ជាងស៊ុតទា ហើយវាមានផ្ទុកជាតិខ្លាញ់ទាប ដែលជាអាហារដ៏ល្អប្រសើរបំផុតសម្រាប់កុមារបរិភោគ។
តើក្នុងមួយថ្ងៃគួរឲ្យកុមារបរិភោគស៊ុតប៉ុន្មានគ្រាប់ ទើបល្អចំពោះសុខភាព?

ទោះបីជាស៊ុត មានរសជាតិឆ្ងាញ់យ៉ាងណាក៏ដោយ ក៏អ្នកមិនគួរផ្តល់ឲ្យទាកទទួលទានច្រើនពេកនោះទេ ព្រោះជាតិខ្លាញ់នៅក្នុងស៊ុត អាចធ្វើឲ្យប្រព័ន្ធដំណើរការពិបាកក្នុងការរំលាយ ជាពិសេសចំពោះកុមារ។ ដូច្នេះ ដើម្បីជៀសវាងពីផលប៉ះពាល់ និងទទួលបានអត្ថប្រយោជន៍ពេញលេញ សូមកំណត់បរិមាណនៃការទទួលទានដូចខាងក្រោម៖
+ទារកអាយុ ៦ដល់៧ខែ បរិភាគស៊ុតលឿងម្តងមួយចំហៀង ក្នុងមួយសប្តាហ៍ ២ទៅ៣ដង។
+ទារកអាយុ៨ដល់១២ខែ បរិភោគស៊ុតលឿងម្តង១គ្រាប់ ក្នុងមួយសប្តាហ៍ ៣ទៅ៤ដង។
+ទារកអាយុ១ដល់២ឆ្នាំ បរិភោគស៊ុតម្តងមួយគ្រាប់(ទាំងស៊ុតលឿង និងស) ក្នុងមួយសប្តាហ៍៣ទៅ៤ដង។
+ទារកអាយុ២ឆ្នាំ និងចាស់ជាងនេះ បរិភោគស៊ុតម្តងមួយគ្រាប់(ទាំងស៊ុតលឿង និងស) ក្នុងមួយសប្តាហ៍៣ទៅ៤ដង។ ប៉ុន្តែ អ្នកគួរតែបន្ថែមផ្លែឈើ ឲ្យពួកគេទទួលទានមួយថ្ងៃមួយផ្លែជាប្រចាំ។

ចំណាំ៖ អ្នកមិនគួរផ្តល់ស៊ុតឆៅ ឬស៊ុតចម្អិនមិនបានល្អឲ្យទារកឡើយ ព្រោះវាអាចបង្កឲ្យមានផលលំបាក់ផ្សេងៗចំពោះសុខភាព។ ម្យ៉ាងវិញទៀត អ្នកគួរតែផ្តល់ស៊ុតស្ងោរ ជៀសជាងស៊ុតដែលដំណើរការចម្អិនដោយខ្លាញ់ឬប្រេងផ្សេងៗ៕

ប្រភព៖soha

មតិយោបល់