តើអ្នកមានទម្លាប់កាច់ម្រាមដៃញឹកញាប់ណាស់មែនទេ? ការកាច់ម្រាមដៃម្តងម្កាលមិនជាអ្វីនោះទេ ប៉ុន្តែសម្រាប់អ្នកដែលមានទម្លាប់ញឹកញាប់ពេកអាចបណ្តោលឲ្យមានការឈឺចាប់ ឬហើម ដោយសារតែការរលាក។
បើយោងតាមអ្នកវិទ្យាសាស្ត្របានថា ការកាច់ម្រាមដៃអាចបណ្តោយឲ្យកើតមានជំងឺសន្លាក់ ឬប៉ះពាល់អវិជ្ជមានដល់សុខភាព ដោយសាតែសារធាតុរាវ synovial ដែលមានពណ៌លឿងដូចជាស៊ុតបានលេចឡើង។ សារធាតុនេះហើយដែលជាអ្នកកាត់បន្ថយការកកិតក្នុងសន្លាក់ជារៀងរាល់ពេលដែលអ្នកធ្វើចលនាម្រាមដៃ។
នៅពេលដែលអ្នកកាច់ដៃខ្លាំងពេក ចន្លោះសន្លាក់នឹងមានភាពយឺតកាន់តែខ្លាំង ហើយរីកធំជាងមុន ពេលនោះសម្ពាធអវិជ្ជមានក៏ត្រូវបានបង្កើតឡើងដែរ។ មិនតែប៉ុណ្ណោះ វាអាចបណ្តោលឲ្យមានដក់សារធាតុរាវនៅក្នុងគន្លាក់ម្រាមដៃ និងលាន់សំលេងកាន់តែខ្លាំង។
តាមការសិក្សាមួយទៀតក៏បង្ហាញដែរថា ទម្លាប់កាច់ម្រាមដៃញឹកញាប់ ហើយមានរយៈពេលយូរ អាចបង្កឲ្យកន្លាក់ម្រាមដៃមានសភាពហើម ហើយកម្លាំងក្តាប់មានការចុះខ្សោយ។ ដូច្នេះ ដើម្បីជៀសវាងផលប៉ះពាល់នានា អ្នកគួរតែកាត់បន្ថយ ឬបញ្ឈប់ទម្លាប់មួយនេះចោលទៅ៕
ប្រភពៈ pinoyhealthguide
មតិយោបល់