បញ្ហាផ្លូវភេទ នៅតែជាអាថ៌កំបាំងមួយសម្រាប់អ្នកវិទ្យាសាស្ត្រទូទាំងពិភពលោក ប៉ុន្តែថ្មីៗនេះ ពួកគេបានរកឃើញរឿងមិនគួរឲ្យជឿមួយទៀតហើយ គឺ ការថើបមាត់គ្នាអាចបណ្តោលឲ្យគ្មានកូន។
អ្នកវិទ្យាសាស្ត្របានរកឃើញវីរុសគួរឲ្យសង្ស័យមួយប្រភេទ ដែលជាប់ទាក់ទងជាមួយនឹងការគ្មានកូន ហើយវាត្រូវបានរីករាលដាលតាមរយៈការថើបប៊ឺតមាត់គ្នា។
អ្នកស្រាវជ្រាវជនជាតិអ៊ីតាលី បានធ្វើការពិនិត្យទៅលើស្បូន និងការអសមត្ថភាពក្នុងការមានកូនរបស់ស្ត្រី បានរកឃើញថា ៤៣% នៃស្ត្រីបានឆ្លងមេរោគ HHV-6A នេះ។
ការសិក្សាមួយទៀតក៏បានរកឃើញដែរថា ស្ត្រីដែលឆ្លងមេរោគ HHV-6A មានកម្រិត Cytokines ធម្មតា។ Cytokines គឺជាប្រូតេអ៊ីនដ៏សំខាន់ដែលអាចជួយសម្រួលដល់ទំនាក់ទនងរវាងកាសិកា ហើយវាក៏មានតួនាទីសំខាន់ក្នុងការផ្គត់ផ្គងជីវជាតិដល់ស៊ុត និងការអភិវឌ្ឍរបស់ទារក។
អ្នកស្រាវជ្រាវមានប្រសាសន៍ថា មេរោគនេះពិបាកក្នុងការពិនិត្យទាំងក្នុងឈាម និងទឹកមាត់ ប៉ុន្តែវាអាចរបស់នៅក្នុងក្រពេញទឹកមាត់ ដូច្នេះវាអាចរីករាលដាលតាមរយៈការថើបប៊ឺតមាត់បាន៕



មតិយោបល់