ភ្នំពេញ: ប្រជាពលរដ្ឋប្រមាណជា៤៩២គ្រួសារដែលរស់នៅអគារ ប៊ូលឌីញ បាននាំគ្នារើអីវ៉ាន់ចេញហើយ ក្រោយពីមានការដោះស្រាយជាមួយនិងក្រសួងដែនដីនគររូបនីយកម្មនិងសំណង់។
កាលពីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ ប្រជាពលរដ្ឋជាច្រើនគ្រួសារបាននាំគ្នារុះរើអីវ៉ាន់ចេញពីអគារ ប៊ូលឌីញ ជាបណ្តើរៗហើយ ក្រោយពីមានកិច្ចព្រមព្រៀងជាមួយនិងក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់កាលពីពេលកន្លងមកនេះ ក្នុងតម្លៃមួយម៉ែត្រការ៉េចំនួន១ពាន់៤រយដុល្លារសហរដ្ឋអាមេរិកជាថ្នូរនឹងការដោះដូរនោះ។
ក្រោយពីមានកិច្ចព្រមព្រៀងជាមួយនិងក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ ក្នុងតម្លៃមួយម៉ែត្រការ៉េ ១ពាន់៤រយដុល្លារ ជាមួយនិងប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅក្នុងអគារ ប៊ូលឌីញ ដែលលជាសំណង់ដែលលមានវ័យចំណាស់ និងចាស់ទ្រុឌទ្រោមណាស់ទៅហើយនោះ។ ដោយមានគម្រោងធ្វើការអភិវឌ្ឍន៍របស់ក្រុមហ៊ុនជប៉ុនមួយនោះ គេឃើញថា នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧នេះដែរ មានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានកំពុងនាំគ្នាធ្វើការរើផ្ទះសម្បែងនិងជញ្ជូនឥវ៉ាន់របស់ពួកគាត់ទៅកាន់ទីលំនៅថ្មីផងដែរ សំរាប់អ្នកដែលបានធ្វើកិច្ចសន្យាព្រមព្រៀងជាមួយនិងក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់នោះ និងមានមួយចំនួនទៀតនៅមិនទាន់បានរុះរើដោយសារតែមិនទាន់រកកន្លែងរស់នៅថ្មីបាន ហើយក៏មានមួយចំនួនតូចទៀតនៅមិនទាន់បញ្ចប់ការដោះស្រាយនៅឡើយ។
គួរបញ្ជាក់ដែរថា កាលពីពេលកន្លងមកនេះ មានក្រុមហ៊ុនជប៉ុនមួយមានបំណងចង់ធ្វើការអភិវឌ្ឍន៍អគារ ប៊ូលឌីញ ហើយបានតម្រូវឲ្យក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ជាអ្នកធ្វើការដោះស្រាយជាមួយនិងប្រជាពលរដ្ឋចំនួន ៤៩២គ្រួសារ ដែលកំពុងរស់នៅទីនោះ ដើម្បីបញ្ចប់បញ្ហានោះ៕
មតិយោបល់