ព័ត៌មានសុខភាព

ទើបតែដឹង! ការពិតប្រេងអូលីវជាថ្នាំពង្រីកដើមទ្រូងពូកែដល់ម្លឹងសោះ

ជាធម្មតាប្រេងអូលីវ គេនិយមប្រើសម្រាប់ចម្អិនម្ហូបស្ទើរតែរៀងរាល់ថ្ងៃ ព្រោះវាអាចជួយបង្កើនរសជាតិអាហារឲ្យកាន់តែឈ្ងុយឆ្ងាញ់ ហើយមិនប៉ះពាល់ដល់សុខភាពដូចជាខ្លាញ់ ឬប្រេងមួយចំនួនដែលមានលក់នៅតាមទីផ្សារឡើយ។ ក៏ប៉ុន្តែតើអ្នកដឹងទេថា ប្រេងអូលីវ គឺជាឱសថដ៏ល្អសម្រាប់ថែរក្សាសម្រស់? បើយោតាមគេហទំព័រ Brightside បានបង្ហាញថា ប្រេងអូលីវ ជាឱសថពង្រីកដើមទ្រូងដ៏ពូកែបំផុត ហើយអាចការពារសុដន់មិនឲ្យយារធ្លាក់ ព្រោះវាអាចជួយជំរុញដល់លំហូរឈាមជុំវិញដើមទ្រូងឲ្យដំណើរការបានល្អ។

របៀបប្រើប្រាស់ប្រេងអូលីវ ដើម្បីពង្រីកដើមទ្រូង៖
១.ចាក់ប្រេងអូលីវនៅលើបាតដៃ ហើយធ្វើការម៉ាស្សាថ្នមៗរាងជារង្វង់ពីឆ្វេងទៅស្តាំឲ្យបាន ១០ទៅ ១៥នាទី។
២.សូមទម្លាប់អនុវត្តជារៀងរាល់ពេលល្ងាចមុនពេលចូលគេង។
៣.នៅក្នុងរយៈពេលត្រឹមតែ ៣០ថ្ងៃប៉ុណ្ណោះ អ្នកនឹងឃើញទំហំសុដន់មានការប្រែប្រួល៕

ប្រភព៖ brightside

មតិយោបល់