ព័ត៌មានសុខភាព

ខ្ទឹមក្រហម និងទឹកឃ្មុំ ប្រើភ្លាមអាចព្យាបាលជំងឺក្អកបានភ្លែត

អាការក្អក គឺជាប្រតិកម្មបញ្ចេញខ្យល់ពីក្នុងសួតដើម្បីបណ្តេញសារធាតុទាំងឡាយដែលរំខាន ឬបង្កឲ្យមានការរលាកផ្លូវដង្ហើម។ ប្រសិនបើជំងឺក្អកធម្មតាមិនបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរដល់សុខភាពនោះទេ ហើយវានឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយមក។ ក៏ប៉ុន្តែប្រសិនបើអាការក្អកខ្លាំង ហើយអូសបន្លាយពេលយូរមិនព្រមបាត់ អាចបណ្តោលឲ្យប៉ះពាល់ពាល់ដល់ផ្លូវដង្ហើមធ្ងន់ធ្ងរ។ ហេតុនេះ ដើម្បីបង្ការកុំឲ្យជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ អ្នកគួរតែប្រញាប់រកវិធីដោះស្រាយជាបន្ទាន់។

បើយោងតាមគេហទំព័រ rak sukapap បានបង្ហាញថា ខ្ទឹមក្រហមជាមួយនឹងទឹកឃ្មុំ អាចព្យាបាលជំងឺក្អកមានប្រសិទ្ធភាពភ្លាមៗ ព្រោះធាតុផ្សំទាំងពីរមុខនេះមានផ្ទុកសារធាតុប្រឆាំងអុកស៊ីកម្មអាចកម្ចាត់មេរោគដ៏ពូកែបំផុត ហើយមានសុវត្ថិភាពចំពោះសុខភាពថែមទៀត។

ធាតុផ្សំៈ

  • ទឹកឃ្មុំសុទ្ធ ២ទៅ៣ស្លាបព្រាបាយ
  • ខ្ទឹមក្រហម ១មើម


របៀបអនុវត្តៈ

១.អ្នកត្រូវយកខ្ទឹមក្រហមចិតសំបកចេញ រួចហាន់ឲ្យស្តើងៗ។
២.បន្ទាប់មកប្រមូលដាក់ទៅក្នុងចានមួយ ទើបបន្ថែមទឹកឃ្មុំចូល។
៣.សូមត្រាំខ្ទឹមនៅក្នុងទឹកឃ្មុំឲ្យបានមួយយប់ ហើយព្រឹកឡើងប្រើស្បៃច្រោះយកកាកចេញ។
៤.បន្ទាប់មកសូមទទួលទានទាំងអស់ភ្លាមៗ អ្នកនឹងចាប់ផ្តើមដកដង្ហើមបានស្រួល ហើយបញ្ហាក្អកក៏ធូរស្រាលដែរ។
៥.ប្រសិនបើ អាការក្អកមិនទាន់បាត់ទាំងស្រុងទេ សូមព្យាយាមអនុវត្តម្តងទៅពីរដងទៀតនៅថ្ងៃបន្ទាប់៕

មតិយោបល់