ជើងមាន់ និងស្លាបមាន់ គឺជាអាហារដ៏ពេញនិយមបំផុតសម្រាប់មនុស្សមួយចំនួនធំ ព្រោះវាមានរសជាតិឆ្ងាញ់ ហើយមានតម្លៃថោកថែមទៀត។ ប៉ុន្តែ បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា ចំពោះមនុស្សស្រីដែលឧស្សាហ៍ទទួលទានស្លាបមាន់ ឬជើងមាន់ ក្លាសេញឹកញាប់ពេក អាចធ្វើឲ្យប៉ះពាល់ដល់ការផលិតអ័រម៉ូន ហើយប្រឈមនឹងការកើតជំងឺមហារីកម្រិតខ្ពស់។
ក្រុមអ្នកជំនាញមានប្រសាសន៍ថា ជើងមាន់ និងស្លាបមាន់ ដែលនាំចូលខុសច្បាស់ត្រូវបានគេចាក់បញ្ចូលអ័រម៉ូន ឬថ្នាំអង់ទីប៊ីយោទិច។ ជាពិសេសជើងមាន់ និងស្លាបមាន់ដែលក្លាសេយូរ មានផ្ទុកបាក់តេរីច្រើន និងមានធំក្លិនឆ្អាបឈាមខ្លាំង។ ហេតុនេះហើយ ទើបគេប្រើប្រាស់ថ្នាំសម្លាប់មេរោគ ដើម្បីលាងសម្អាតឲ្យនៅស្រស់បានយូរ តែវានឹងមានលក្ខណៈស្លេក ហើយរីកធំជាងមុន។
ដោយសារតែឃើញពីផលប៉ះពាល់ទាំងនេះហើយ ទើបក្រុមអ្នកជំនាញបានណែនាំឲ្យជៀសវាងការទទួលទានជើងមាន់ និងស្លាប់ ដែលក្លាសេទុកយូរ ព្រោះវាមានគុណភាពទាប ហើយប៉ះពាល់ខ្លាំងដល់សុខភាព៕
មតិយោបល់