តើអ្នកដឹងទេថា មូលហេតុអ្វីទើបបណ្តោលឲ្យស្ត្រីមានចំណង់ញ៉ាំរបស់ផ្អែមមុនពេលមករដូវ? បើយោងតាមការសិក្សាមួយបានបង្ហាញថា ស្ត្រីនឹងមានចំណង់ទៅលើរបស់ផ្អែមមុនពេលមករដូវរយៈពេល ២ ទៅ ៣ថ្ងៃ ដោយសារតែសារធាតុ serotonin ជាអ្នកផ្លាស់ប្តូរអារម្មណ៍។
ការកើនឡើងនៃសារធាតុ Serotonin ធ្វើឲ្យស្ត្រីមានអារម្មណ៍ល្អ និងស្រេកឃ្លានអាហារ នេះជាការពន្យល់តាមបែបជីវសាស្ត្រេ។
ក្នុងចន្លោះថ្ងៃដំបូង និងថ្ងៃទី៣ នៃការមករដូវ ស្ត្រីបានប្រើប្រាស់ថាមពលច្រើនជាង ១០០កាឡូរីក្នុងមួយថ្ងៃ ប៉ុន្តែមុនពេលមករដូវ ចំនួននៃការប្រើប្រាស់នេះកើនឡើងរហូតដល់ ៥០០កាឡូរីក្នុងមួយថ្ងៃ។ ស្ត្រីអាចចំណាយថាមពលច្រើនជាងនេះទៀតមុនពេលមករដូវ ដែលអាចជួយបង្ការមិនឲ្យពួកគេឡើងទ្ងន់៕
មតិយោបល់