បរទេសៈ ខ្យល់ដង្ហើមមិនល្អ ក្នុងផ្នែកវេជ្ជសាស្ត្រ ត្រូវបានគេទទួលស្គាល់ថា មាត់ធេ្មញមានក្លិនមិនល្អ ដែលវាជាបញ្ហាទូទៅមួយ ផងដែរ។ បញ្ហានេះ ជាធម្មតាមានលក្ខណៈសាមញ្ញ ហើយអាចការពារបាន។
កត្តារបបអាហារដូចជា ការជក់បារី និងផឹកស្រា អាចបណ្តាលឲ្យអ្នក មានបញ្ហាខ្យល់ដង្ហើម។ ម៉្យាងវិញទៀត ការមិនមានអនាម័យមាត់ ជំងឺអញ្ចាញធ្មេញ ឬពុកធ្មេញ និងមាត់ឆ្លងមេរោគ អាចជាមូលហេតុនាំមាត់ធ្មេញ មានក្លិនមិនល្អ។
លើសពីនេះទៅទៀត ការឆ្លងមេរោគនៅក្នុងសួត រលាកច្រមុះ ឬផ្លូវដង្ហើម ក៏អាចបង្កឲ្យមានក្លិនបង្ហូរចូលទៅក្នុងមាត់បានដែរ ដូចជាវត្តមាននៃការដកដង្ហើម និងក្អកជាដើម។
តាមការសិក្សាស្រាវជ្រាវ បានរកឃើញថា ជំងឺរ៉ាំរ៉ៃកម្រិតធ្ងន់ធ្ងរមួយចំនួន ដូចជាទឹកនោមផ្អែម និងជំងឺច្រាលទឹកក្រពះ អាចបង្កឲ្យមុខងារថ្លើម ឬតម្រងនោមផ្លាស់ប្តូរក្លិននៃដង្ហើមផងដែរ៕
មតិយោបល់