ព័ត៌មានជាតិ

Update: អគ្គិភ័យឆាបឆេះគំនរក្រណាត់នៅសិប្បកម្ម កាត់ដេរ សំលៀកបំពាក់ លានហ្វឹង រលត់ទាំងស្រុងហើយ

ភ្នំពេញ: អគ្គិភ័យឆាបឆេះគំនរក្រណាត់នៅសិប្បកម្ម កាត់ដេរ សំលៀកបំពាក់ លានហ្វឹង ស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ទាន់ពេល រលត់វិញហើយ។

ប្រភពឲ្យដឹងថា ហេតុការណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៣ឧសភានេះ មូលហេតុបណ្តាលមកពីទុស្សេខ្សែភ្លើង ឆេះធ្លាក់លើគំនរក្រណាត់ ហើយក៏បង្កជាអគ្គិភ័យឆាបឆេះតែម្តង បច្ចុប្បន្នត្រូវបានរថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង ចេញអន្តរាគមន៍ទាន់ពេល ដោយធ្វើការបាញ់ទឹកពន្លត់បានទាំងស្រុងហើយ។

គួរបញ្ជាក់ផងដែរ ហេតុការណ៍អគ្គិភ័យនេះ បណ្តាលឲ្យឆេះក្រណាត់អស់ចំនួន៤៣ដុំ៕

photo_2016-05-23_06-00-16 photo_2016-05-23_06-00-15 photo_2016-05-23_06-00-14 photo_2016-05-23_06-00-13 photo_2016-05-23_06-00-17 photo_2016-05-23_06-00-18

មតិយោបល់