ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ការចិញ្ចឹមកូន ព្រោះវាជាប្រភពអាហារូបត្ថម្ភគ្រប់បែបយ៉ាង ដែលទារកត្រូវការជាចាំបាច់។ ទន្ទឹមនឹងនេះផងដែរ អ្នកម្តាយថ្មោងថ្មីភាគច្រើនតែងតែជួបឧបសគ្គមួយ គឺឈឺចុងសុដន់។
ប្រសិនបើមានស្ថានភាពនេះកើតឡើង តើគួរធ្វើយ៉ាងណា? ក្នុងអំឡុងពេលបំបៅដោះកូន អ្នកមិនអាចប្រើអ្វីផ្តេសផ្តាសនោះទេ ព្រោះវាអាចប៉ះពាល់ដល់ទារក។ ក៏ប៉ុន្តែ បើយោងតាមគេហទំព័រ thehealthsite បានចុះផ្សាយថា ប្រទាលកន្ទុយក្រពើ គឺជាឱសថធម្មជាតិដែលអាចបំបាត់ការឈឺចុងសុដន់ យ៉ាងមានប្រសិទ្ធភាព ហើយមិនបង្កឲ្យមានផលប៉ះពាល់អ្វីឡើយ។
របៀបអនុវត្ត៖
១.អ្នកត្រូវចិតយកសាច់ប្រទាលកន្ទុយក្រពើស្រស់បន្តិច មកលាបនៅលើចុងសុដន់ដែលមានការឈឺចាប់។
២.ទុកចោលឲ្យស្ងួត ទើបលាងសម្អាតចេញជាមួយនឹងទឹកក្តៅឧណ្ឌៗ។
៣.ក្នុងមួយថ្ងៃអនុវត្តឲ្យបាន ៣ទៅ ៤ដង រហូតទាល់តែបញ្ហាជាសះស្បើយ។
ទោះជាយ៉ាងណា អ្នកត្រូវសម្អាតចុងសុដន់ឲ្យបានហ្មត់ចត់ មុនពេលឲ្យទារកបៅដោះ។ បើមិនដូច្នោះទេ ប្រទាលកន្ទុយក្រពើនឹងចូលទៅក្នុងក្រពះពោះវៀនរបស់ទារក ហើយបណ្តោលឲ្យមានបញ្ហាកើតឡើងបាន៕
ដកស្រង់ពី៖ thehealthsite
មតិយោបល់