រោមចិញ្ចីម គឺជាចំណែកមួយដែលធ្វើឲ្យផ្ទៃមុខមានភាពស្រស់ស្អាត ប៉ុន្តែបើរោមចិញ្ចីមរបស់អ្នកស្តើងពេក ភាពទាក់ទាញនឹងត្រូវបាត់ទៅវិញមួយកម្រិតដែរ។ ហេតុនេះហើយ ទើបមនុស្សស្រីមួយចំនួនខំស្វែងរកវិធីសាស្ត្រគ្រប់បែបយ៉ាង រួមទាំងផលិតផលថ្លៃៗ ដើម្បីបណ្តុះរោមចិញ្ចីមឲ្យដុះក្រាស់ដូចបំណង។
ទោះជាយ៉ាងណា អ្នកពុំចាំបាច់ចំណាយប្រាក់ទិញផលិតផលថ្លៃៗទៀតឡើយ វិធីសាស្ត្របែបធម្មជាតិ ៣យ៉ាងនេះ គ្រប់គ្រាន់ជួយឲ្យរោមចិញ្ចឹមរបស់អ្នកដុះក្រាស់ដូចបំណងបានហើយ។
១.ខ្ទឹមបារាំង
ទឹកខ្ទឹមបារាំង ត្រូវបានគេរកឃើញថា មានផ្ទុកជាតិរ៉ែ វីតាមីន B វីតាមីន C និងស្ពាន់ធ័រ ដែលអាចជួយឲ្យរោមចិញ្ចីមដុះក្រាស់ ហើយរឹងមាំល្អ។ ដូច្នេះ សម្រាប់សុភាពនារីដែលចង់បានរោមចិញ្ចើមដុះក្រាស់តាមបែបធម្មជាតិ គួរប្រើរូបមន្តមួយនេះ។
អ្នកអាចហាន់ខ្ទឹមបារាំង ជាចំណិតតូចៗ ហើយកិនឲ្យម៉ត់។ ច្របាច់យកទឹកខ្ទឹមបារាំង ដាក់ចូលទៅក្នុងកូនចានមួយ រួចលាបនៅលើរោមចិញ្ចឹមមុនពេលចូលគេង។ ទុកចោលមួយយប់ លុះព្រឹកឡើងទើបលាងសម្អាតចេញ តែកុំភ្លេចអនុវត្តរាល់ថ្ងៃប្រសិនបើចង់ឲ្យរោមចិញ្ចីមដុះលឿន។
២.ស៊ុតលឿង
ស៊ុតលឿង សម្បូរទៅដោយជាតិដែក និងវីតាមីន B7 ជាវីតាមីនសំខាន់ ដែលអាចជួយជំរុញឲ្យរោមចិញ្ចីមដុះលឿន ហើយក្រាស់។
យកស៊ុតពណ៌លឿង ១គ្រាប់ លាយបញ្ចូលជាមួយនឹងទឹកក្រូចឆ្មារ ១លីត្រឲ្យចូលគ្នាសព្វល្អ។ បន្ទាប់មកប្រើសំលីកប្បាលជ្រល់ចូលល្បាយនេះ ហើយលាបនៅលើចិញ្ចីមរាល់ល្ងាច។
ចំពោះអ្នកដែលមានស្បែកសម្បូរខ្លាញ់ច្រើន កុំប្រើប្រាស់ស៊ុតលឿងឲ្យសោះ ព្រោះវាអាចរាំងស្ទះរន្ធញើស ដែលបណ្តោលឲ្យកើតមុននៅលើផ្ទៃស្បែក។
៣.ប្រេងដូង
ប្រេងដូង ត្រូវបានគេប្រើជាសារធាតុជំរុញដល់ចលនាឈាមរត់ ក៏ដូចជាប្រសិទ្ធភាពជាតិសំណើមដ៏ល្អឥតខ្ចោះ។ ដោយសារតែ ប្រេងដូងមានផ្ទុកជាតិអាស៊ីតខ្លាញ់ ធ្វើឲ្យវាមានសមត្ថភាពអាចជួយបណ្តុះរោមចិញ្ចីមបានលឿន និងដុះក្រាស់ល្អ។
អ្នកគ្រាន់តែយកសំលីកប្បាសជ្រលក់ទៅក្នុងប្រេងដូង ហើយម៉ាស្សានៅលើរោមចិញ្ចីមទាំងសងខាង។ ទុកប្រហែលជា ១៥នាទី ទើបលាងសម្អាតដោយប្រើទឹកត្រជាក់ធម្មតា ហើយអ្នកត្រូវអនុវត្តជារៀងរាល់ល្ងាចជាប្រចាំ៕
មតិយោបល់