បេះដូង គឺជាសរីរាង្គដ៏មានសារៈសំខាន់បំផុតដែលមានតួនាទីក្នុងការបូមឈាម នឹងចែកចាយឈាមបញ្ចូលទៅគ្រប់ផ្នែកផ្សេងៗនៃរាងកាយទាំងមូល។ ជាទូទៅក្នុងលក្ខខណ្ឌធម្មតា ចង្វាក់បេះដូងលោត៧៥ដងក្នុងមួយនាទី ក៏ប៉ុន្តែប្រសិនបើបេះដូងរបស់លោកអ្នកលោតញាប់ខុសប្រក្រតី បញ្ជាក់ថា អ្នកកំពុងតែប្រឈមនឹងគ្រោះថ្នាក់ដែលត្រូវសង្គ្រាះជាបន្ទាន់ហើយ។ បើយោងតាមគេហទំព័រ Brightside បានចុះផ្សាយថា មានវិធីសាស្ត្រសាមញ្ញៗពីរយ៉ាងដែលអាចជួយសម្រួលដល់ចង្វាក់បេះដូងឲ្យត្រឡប់មកធម្មតាវិញភ្លាមៗ ដោយប្រើពេលមិនដល់១នាទីផង។
ខាងក្រោមនេះ គឺជាវិធីសាស្ត្រពីរយ៉ាងដែលអាចជួយដោះស្រាយបញ្ហាបេះដូងលោតញាប់ឲ្យត្រឡប់មកប្រក្រតីវិញៈ
វិធីទី១
១.យកទឹកត្រជាក់ចាក់ចូលទៅក្នុងធុង ឬចានដែកធំមួយ ហើយបើបានទឹកកកដាក់ចូលទៀតរឹតតែប្រសើរ។
២.អ្នកត្រូវអត់ដង្ហើម ឬប្រើដៃច្របាច់ច្រមុះប្រសិនបើចាំបាច់ បន្ទាប់មកច្រមុជក្បាលចូលក្នុងទឹករយៈពេល២ទៅ៣វិនាទី។
៣.បើគ្មានធុង ឬចានដែកទេ អ្នកត្រូវចាក់ទឹកនឹងបាតដៃទាំងពីរ រួចផ្កាប់មុខទៅលើចុះដោយអត់ដង្ហើម៣វិនាទី ឬក៏អ្នកត្រូវយកទឹកកកមួយដំម៉ាស្សាលើផ្ទៃមុខ ជាពិសេសតំបន់សរសៃប្រសាទ(សៀតថ្កា)។
វិធីទី២
១.ព្យាយាមដកដង្ហើមចូលឲ្យបានជ្រៅៗ និងប្រឹងសាច់ដុំពោះផើតឲ្យខ្លាំង។
២.ប្រើដៃខ្ទប់ច្រមុះ បិទមាត់ និងភ្នែកឲ្យជិត។
៣.ខំបញ្ចេញខ្យល់តាមច្រមុះ និងមាត់មកវិញឲ្យអស់ ខណៈដែលសាច់ដុំពោះត្រូវតែប្រឹងឲ្យខ្លាំង។
ប្រសិនបើអ្នកមិនអាចអនុវត្តវិធីទាំងនេះបានទេ ហើយដើមទ្រូងចេះតែឈឺចាប់ខ្លាំង អ្នកត្រូវប្រញាប់ទៅរកគ្រូពេទ្យភ្លាម៕
មតិយោបល់