បរទេសៈ ស្រស់ ហើយធម្មជាតិ ព្រមទាំងពេញនិយមទទួលទានបំផុតនោះ គ្មានអ្វីប្រសើរជាងទឹកដូងនោះទេ ដែលវាសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជា វីតាមីន និងសារធាតុរ៉ែជាដើម។ ទឹកដូងមិនត្រឹមតែ ជួយឲ្យអ្នកមានសុខភាពល្អ ប៉ុណ្ណោះទេ ថែមទាំងជួយបង្កើនថាមពុល និងជាដំណោះស្រាយ សម្រាប់ការអស់កម្លាំង និងការខ្វះជាតិទឹកផងដែរ។
តើការទទួលទានទឹកដូង អាចល្អចំពោះស្រ្តីមានផ្ទៃពោះដែល ឬទេ?
អំទ្បុងពេលមានផ្ទៃពោះ ស្រ្តីជាញឹកញាប់តែង មានអាកាសអស់កម្លាំង និងបាត់បង់ជាតិទឹក។ ជាហេតុលទ្ធផល ធ្វើឲ្យរាងកាយមានការផ្លាស់ប្តូរ ដូចជា កើតមានអារម្មណ៍តានតឹង លើទម្លាប់សកម្មភាពប្រចាំថ្ងៃ ហេតុដូចនេះ តម្រូវការទឹកបន្ថែម ពិតជាចាំបាច់ណាស់ សម្រាប់សុខភាព និងការអភិវឌ្ឍន៍របស់ទារក។
តាមការសិក្សាបានឲ្យដឹងថា ការទទួលទានទឹកដូង អំទ្បុងពេលមានផ្ទៃពោះ អាចជួយប្រឆាំងការបង្ករោគ ពង្រឹកប្រព័ន្ធភាពសុាំ និងជួយធ្វើប្រសើរទ្បើង នូវលំហូរនៃចរន្តឈាមរត់បានស្រួល ជាពិសេសនោះ ថែមទាំងជួយគ្រប់គ្រង កម្រិតជាតិស្ករ និងជាតិខ្លាញ់ក្នុងខ្លួន បានទៀតផង៕
មតិយោបល់