បរទេសៈ នៅពេលឈានដល់វ័យបន្ត (ពេញវ័យ) អ្នកណាៗក៏ជួបប្រទះបញ្ហាកើតមុនដែរ គ្រាន់តែអ្នកខ្លះកើតច្រើន ហើយអ្នកខ្លះទៀតកើតតិចតែប៉ុណ្ណោះ។ មួយវិញទៀត មុនមិនត្រឹមតែកើតមាននៅលើផ្ទៃមុននោះទេ សូម្បីតែ ទ្រូង, ខ្នង, ដើមដៃ, ភ្លៅ… កំប៉ះគូទ ក៏អាចកើតមានបានដែរ។ ប៉ុន្តែពេលនេះសូមកុំព្រួយ ព្រោះមានវិធីសាមញ្ញៗ ដែលអាចជួយឲ្យអ្នកកម្ចាត់មុននៅលើកំប៉ះគូទយ៉ាងមានប្រសិទ្ធិភាព។
សំដិលកំប៉ះគូទឲ្យត្រូវថ្ងៃ
វិធីសាស្ត្រមួយនេះ អ្នកត្រូវអនុវត្តខណៈដែលព្រះអាទិត្យកំពុងតែជះពន្លឺដើម្បីសម្លាប់បាក់តេរីដែលតាងជាប់នឹងកំប៉ះគូទ ប៉ុន្តែមិនត្រូវឲ្យសំដិលខ្លាំងពេកទេ ព្រោះនាំឲ្យរលាកស្បែក។
ថ្នាំ អាស្ពីរីន
កិន ឬបុកថ្នាំអាស្ពីរីន បួន ឬប្រាំគ្រាប់ឲ្យម៉ត់ រួចហើយបន្ថែមទឹកក្តៅមួយស្លាបព្រាបាយ។ ចាប់ផ្តើមលាបតិចៗនៅលើគូទរបស់អ្នក និងទុកឲ្យស្ងួតទើបលាងចេញ។
ក្រូចឆ្មា
ចិតក្រូចឆ្មាមួយចំណិតមកលុញនៅលើកំប៉ះគូទឲ្យសព្វ រួចទុកចោល ៣០នាទី ទើបលាងសម្អាតចេញ។
ប្រេងដូង
ប្រេងដូង និងប្រេងដើមតែ មានប្រសិទ្ធិភាពដ៏អស្ចារ្យ ប្រសិនបើអ្នកអនុវត្តជារៀងរាល់ថ្ងៃនៅលើស្បែករបស់អ្នក។ វាអាចប្រឆាំងនឹងបាក់តេរី ព្រមទាំងផ្សិត។
ប្រើទឹកកកម៉ាស្សា
វិធីនេះនឹងជួយសង្គ្រោះពីការឈឺចាប់ដោយសារតែការកើតមុនបានភ្លាមៗ។
ឈរច្រើនជាងអង្គុយ
ធ្វើបែបនេះ ស្បែករបស់អ្នកអាចដកដង្ហើមបានគ្រប់គ្រាន់ តែប្រសិនបើអ្នកអង្គុយយូរពេករន្ធញើសនឹងស្ទះ ហើយបាក់តេរីនឹងផ្តុំគ្នាបង្កឲ្យកើតមុនកាន់តែច្រើន។
ស្លៀកពាក់រលុងៗ
អ្នកមិនត្រូវស្លៀករឹបតឹងពេកនោះទេ ប្រសិនជាអាចគួរតែប្រើខោកប្បាស ព្រោះវាអនុញ្ញាតឲ្យស្បែកដកដង្ហើមបានស្រួល៕
មតិយោបល់